សត្វកណ្ដុរ ដ៏គួរឲ្យអាណិតមួយក្បាល ត្រូវបានបុរសម្នាក់ជាអ្នករស់នៅក្នុងទីក្រុង កាហ្សា ក្នុងប្រទេសប៉ាឡេស្ទីន បានចងដៃនិងជើងទៅនឹងដែក ដោយសារតែវាលួចកកេរប្រាក់អស់ ២១០ដុល្លារអាមេរិក។

យ៉ាងណាមិញ រូបភាពនេះ ត្រូវបានបញ្ចូលទៅក្នុងហ្វេកប៊ុក ដោយបុរសនេះផ្ទាល់ ដែលនៅក្នុងនោះ បុរសនេះក៏បានបញ្ជាក់ថា កណ្ដុរនេះលួចកកេរអស់ប្រាក់ខែរបស់ ខ្លួនដែលទើបនឹងបើក ដែលបានលាក់ទុកនៅក្នុង ទូខោអាវ។ ដូចនេះដើម្បីរំសាយកំហឹង ខ្លួនក៏ដាក់ទារុណកម្មទៅលើ សត្វនេះដោយចងត្រដាង នឹងដែក តែម្ដង។ ទោះជាយ៉ាងណា សកម្មភាពបែបនេះ ពិតជាធ្វើឲ្យរំខានដល់ចិត្ដ សាធារណៈជនជាខ្លាំង ដោយសារតែនេះជា អំពើដ៏គួរឲ្យឃោរឃៅទៅលើជីវិតសត្វ។ តែជាមួយគ្នានោះ ក៏មានមនុស្សមួយចំនួន យល់ថានេះជារឿងក្លែងក្លាយ ដោយសារតែរូបភាពនេះ បានលេចផ្សាយតាំងពីខែមុនម្ល៉េះ។

ចុះប្រិយមិត្ដហ៊ានធ្វើដែរឬទេ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]