កាលពីថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក មានការចែកចាយ និងបង្ហោះព្រោងព្រាតនូវវីដេអូមួយ ដែលថតពីសកម្មភាពរថយន្ត Range Rover ទំនើងពណ៌ខ្មៅមួយគ្រឿង បានបើកបុកក្រុមអ្នកជិះម៉ូតូធំមួយក្រុមទាំងកម្រោល យ៉ាងសាហាវកន្លងទៅនេះ។

វីដេអូថតដោយអ្នកបើកបរម៉ូតូធំម្នាក់ ដែលមានរយៈពេលជាង ៦នាទីនោះ បានបង្ហាញពីសកម្មភាពយ៉ាងទំនើងរបស់អ្នកបើកបររថយន្ត Range Rover ដែលទំនងជាខឹងសម្បារនឹងក្រុមអ្នកជិះម៉ូតូធំច្រើនពេក បង្កសម្លេងរញ៉េរញ៉ៃ និងការកកស្ទះនោះ ក៏ផ្ទុះកំហឹងបើកកិន និងបុកពួកអ្នកជិះម៉ូតូធំទាំងនោះ រត់ប្រាសអាយុរៀងៗខ្លួន។

បីដូចសុភាសិតមួយឃ្លាដែលពោលថា គ្មានហេតុគឺគ្មានផល ដូចនេះហើយទើបពួកអ្នកជិះម៉ូតូធំទាំងនេះមិនបង្អង់យូរ ក៏បើកម៉ូតូដេញតាមរថយន្ត Range Rover នោះរហូតដល់រថយន្តនោះត្រូវបង្ខំចិត្តឈប់ ដោយសារការស្ទះចរាចរណ៍នោះ ហើយក៏ធ្វើសកម្មភាពវាយកម្ទេចរថយន្តតែម្តងទៅ។




ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]