រូបភាពមួយដែលបង្ហាញ ពីគូទក្មេងស្រី ត្រូវបានគេវ៉ៃយ៉ាងដំណំ និងហើមនោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនង សង្គមហ្វេកប៊ុកនាំគ្នាធ្វើការ ចែកចាយយ៉ាងឆាប់រហ័ស មិនគួរឲ្យជឿ។

យ៉ាងណាមិញ តាមការដកស្រង់ពី សារព័ត៌មានរបស់វៀតណាម បានឲ្យដឹងថា រូបភាពនេះ ត្រូវបានម្ចាស់គេហទំព័រម្នាក់ ដែលមានឈ្មោះថា BT ជាអ្នកផ្សាយរូបភាពនេះ ដំបូងគេបង្អស់។ ដោយនៅក្នុងនោះ បុរសនេះបានសង្កត់បញ្ជាក់ថា ក្មេងស្រីនេះជាសិស្សថ្នាក់ ទី៤ នៃបឋមសិក្សា Loung The Vinh ក្នុងតំបន់ Thu Duc ក្រុងហូជីមិញ ប្រទេសវៀតណាម ដែលមូលហេតុដែលត្រូវ គ្រូវ៉ៃដោយសារតែរឿងសូត្រមេលេខ។ ជាមួយគ្នានេះ បានឲ្យដឹងទៀតថា ក្រោយពីរូបភាពនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយមក ត្រូវបាន សហគមន៍អ្នកប្រើប្រាស់អ៊នធើណេត នាំគ្នាក្ដៅក្រហាយយ៉ាងខ្លាំង ដោយនៅក្នុងនោះ មានអ្នកសារព័ត៌មានជាច្រើននាំគ្នា ទៅកាន់សាលាបឋមសិក្សានោះ ដើម្បីធ្វើការសាកសួរពីហេតុការណ៍ខាងលើនេះ តែត្រូវបានខាងសាលានេះធ្វើការបដិសេធ និងនិយាយថា នាយកសាលាមិននៅនោះទេ។

ទោះជាយ៉ាងការសើុបអង្កេត និងនៅមានបន្ដ ដើម្បីរកយុត្តិធម៌ទៅដល់ក្មេងនេះ និងដើម្បីស្វែងរកសិទ្ធដល់កុមារទាំងឡាយផងដែរ។

តើដោយសារតែរឿងសូត្រមេលេខ ពិតជាតម្រូវឲ្យវ៉ៃបែបនេះមែនទេ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]