កាលពីថ្មីៗនេះ នៅលើបណ្តាញវ៉ិបសាយ យូធូប បានលេចចេញនូវវីដេអូ គួរឲ្យរន្ធត់មួយ ដោយចោរប្លន់កំបាំងមុខ ប្រដាប់ដោយកាំភ្លើងស៊ីបមួយដើម បានប្លន់ធុងប្រាក់ពីសន្តិសុខម្នាក់ ដោយសុវត្ថិភាព ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា វេលាម៉ោង ១១ នឹង ៣០នាទីពេលព្រឹក នាចក្រភពអង់គ្លេស កន្លងទៅនេះ។

វីដេអូដែលមានរយៈពេល ៣៤វិនាទីនេះ ត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព ខណៈដែលសន្តិសុខរូបនោះបានចូលទៅទិញឥវ៉ាន់នៅម៉ាតមួយ ក្នុងទីក្រុង Somerset ចក្រភពអង់គ្លេស។ បន្ទាប់ពីសន្តិសុខរូបនោះចេញពីមាត់ទ្វារបានតែបន្តិច ស្រាប់តែមានចោរម្នាក់បានយកកាំភ្លើងមកភ្ជុង រួចហើយក៏ប្លន់យកធុងប្រាក់ រត់បាត់ស្រមោលបានដោយសុវត្ថិភាព។

ទោះជាយ៉ាងណាក៏ដោយ ក៏ប៉ូលីសនៅកំពុងតែស៊ើបអង្កេតរកមុខសញ្ញា ពីសកម្មភាពប្រដាប់អាវុធនេះ ដោយជំហានដំបូងគ្រាន់តែអាចសន្និដ្ឋានបានថា ចោរម្នាក់នេះមានបានតាមដានជនរងគ្រោះ និងរៀបចំគម្រោងយ៉ាងល្អិតល្អន់ ដោយមានអ្នកផ្សំគំនិតចាំបិទគូទ ដើម្បីបើករថយន្តរត់គេចខ្លួនទៀតផង។






បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណា ចំពោះសកម្មភាពប្លន់ប្រដាប់អាវុធនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]