អនុវិទ្យាល័យមួយចំនួន នៅក្នុងប្រទេសចិន កំពុងតែទាក់ទាញ សាធារណៈជន និងអ្នកសារព័ត៌មានក្នុងស្រុកជាខ្លាំង បន្ទាប់ពីសាលាទាំងនេះ បានបង្កើតច្បាប់ថ្មី ដ៏ចំលែក និងមិនគួរឲ្យជឿនោះ។

តាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា អនុវិទ្យាល័យមួយនៅក្នុងចំណោមនោះ មានទីតាំងនៅ វ៉ានស៊ូ(Wenzhou) ខេត្ដ ស៊ីជីន( Zhejian) ប្រទេសចិន។ ជាមួយគ្នានេះ អ្នកគ្រប់គ្រងអនុវិទ្យាល័យនេះ បានឲ្យសិស្សរបស់ខ្លួនទាំងអស់ត្រូវតែគោរព តាមច្បាប់ថ្មី ដែលមានឈ្មោះថា សីលធម៌ក្នុងការទទួលការអប់រំ។ ចំពោះអត្ថន័យរបស់ច្បាប់នេះ គឺស្ដីពីសិស្សទាំងឡាយ មិនឲ្យមានភាពជិតស្និតនឹងគ្នា ឬនៅជិតគ្នានោះទេ ដែលតម្រូវឲ្យនៅឆ្ងាយពីគ្នា យ៉ាងតិច៥០សង់ទីម៉ែត្រ ដែលទោះបីជាមានភេទដូចគ្នាក៏ដោយ។ អ្វីដែលជាទិសដៅសំខាន់នោះ គឺសាលាមិនចង់ឲ្យសិស្សមានស្នេហា នៅក្នុងវ័យសិក្សា។

ម្យ៉ាងវិញទៀត បើសិនជាសិស្សណាម្នាក់ ធ្វើខុសពីច្បាប់ខាងលើ នោះនឹងទទួលរងនូវ ការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ។

តើប្រិយមិត្ដយល់ថា ច្បាប់ទាំងនេះ ពិតជាអាចគ្រប់គ្រងអារម្មណ៍អ្នកទាំងនោះ ពិតប្រាកមែនទេ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]