ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវមិត្តភ័ក្តិ ៣នាក់ នាំគ្នាសែងត្រលប់ទៅផ្ទះ ព្រោះតែស្រវឹងខ្លាំងដើរលែងរួច កាលពីវេលាម៉ោងជិត ១១យប់ ថ្ងៃទី០១ តុលា ២០១៣ តាមបណ្ដោយដងផ្លូវបេតុងស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

តាមសម្តីមិត្តភក្តិបានប្រាប់ថា ពួកគេទាំងអស់គ្នា រួមទាំងអ្នកស្រវឹង មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់កើតហេតុ ហើយយុវជនដែលស្រវឹងជោគនោះ ឈ្មោះ ណេង អាយុប្រមាណ ២០ឆ្នាំ ពួកគេទើបមកពីផឹកស៊ី នៅឯដីថ្មីភូមិប្រជាធម្ម សង្កាត់ផ្សារកណ្ដាល ដោយក្រោយផឹកស្រវឹង ក៏ឲ្យម៉ូតូដឹកពីចំណុចផឹកស៊ីមកដល់ត្រឹមខ្ លោងទ្វារវត្តសូរិយារាម ហៅវត្តថ្មី ក៏នាំគ្នាសែងប្រហែលជិត ២០០ម៉ែត្រ ដើម្បីយកយុវជនស្រវឹងខ្លាំងនោះ  ត្រលប់ទៅផ្ទះឲ្យឪពុកម្ដាយរបស់គេមើលថែ ព្រោះស្រវឹងស្រាជោកជាំលែងដឹងខ្លួនហើយ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]