រូបភាពរបស់បុរសវ័យក្មេងម្នាក់ ដែលជាបុគ្គលិកធ្វើការ នៅស្ថានីយ៍មេត្រូ ទីក្រុង Suzhou បានទទួល ការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីត្រូវបានបង្ហោះ នៅបណ្តាញសង្គម Weibo របស់ចិន រួចមក។

លោក Sun Jiaqi ធ្វើការនៅស្ថានីយមេត្រូ ជាបុគ្គលិកបើកបរម្នាក់ ដែលមានរូបរាង និង មុខមាត់ យ៉ាងស្រស់សង្ហារ រួមជាមួយនឹង ស្នាមញញឹមដ៏គួរឲ្យទាក់ទាញ ផងនោះ បានឆក់យកបេះដូង នារីៗ អ្នកប្រើប្រាស់អ៊ិនធើណេត នៅចិនជាច្រើននាក់ ក្រោយពីបានឃើញ រូបថត របស់លោក Sun រួចមក ហើយក៏មាន នារីក្មេងៗមួយចំនួន ធ្វើជាប្រិយមិត្តគាំទ្រ(Fan) របស់គាត់ ថែមទៀតផង។ ក្រោយពី បានដឹង ពីភាពល្បីល្បាញរបស់ខ្លួន លើបណ្តាញសង្គមរួចមក គាត់មានការភ្ញាក់ផ្អើលផងដែរ ហើយក៏បានធ្វើការឆ្លើយតប ទៅនឹងការ ចាប់អារម្មណ៍យ៉ាងខ្លាំងក្លានេះ ដោយលោក បានបង្ហោះសារមួយ នៅលើប្លក់ផ្ទាល់ខ្លួន រៀបរាប់ថា រូបលោកគ្រាន់តែជាបុគ្គលិក ធ្វើការ ធម្មតាម្នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ ជួបជាមួយអ្នកយកព័ត៌មាន លោកបាននិយាយថា លោកជាបុគ្គលិកបើកបរ ហើយលោក នឹង ប្រឹងប្រែង បំពេញតួនាទី របស់ខ្លួនឲ្យបានល្អ តែស្របពេលជាមួយគ្នានោះ លោកក៏ចូលចិត្ត ការងារថតម៉ូដែល ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]