ខាងក្រោមនេះគឺរូបភាព អភូតហេតុមួយ ដែលថតនៅក្នុងបន្ទប់វះកាត់មួយ ខណៈពេលដែលគ្រូពេទ្យកំពុង វះកាត់យកទារកអាយុ ២១សប្ដាហ៍ចេញពីគភ៌របស់ម្ដាយវា។

យោងតាមប្រភពព័ត៌មាន កាលពីឆ្នាំ ១៩៩៩ បានឲ្យដឹងថា លោក Alex និងអ្នកស្រី Julie Armas បានទៅមន្ទីរពេទ្យដើម្បី ធ្វើការវះកាត់យកកូនចេញ ខណៈពេលដែលសល់តែ ១៤សប្ដាហ៍ទៀតតែបណ្ណោះ កូននេះនឹងត្រូវសម្រាល។ ការវះកាត់នេះទារកគឺ ស្ថិតនៅក្នុងស្បូនម្ដាយរបស់នៅឡើយ លោកវេជ្ជបណ្ឌិតបានចោះរន្ធមួយ ដើម្បីយកទារកនោះចេញ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គេបានប្រទះឃើញ ដៃរបស់វាលុកចេញមក ហើយចាប់ម្រាមដៃរបស់គ្រូពេទ្យ ហាក់ដូចជាវាចង់មានជីវិត រស់រានមើលពន្លឺថ្ងៃអញ្ចឹង។

ដោយសារតែឃើញទារកលុកដៃ ចេះលុកដៃចាប់ម្រាមដៃរបស់គ្រូពេទ្យ បានធ្វើឲ្យម្ដាយឪពុករបស់គេ ក៏បានសម្រេចចិត្តទុកទារកនេះ ហើយគ្រូពេទ្យបានដេរភ្ជិតពោះ របស់អ្នកស្រី Julie Armas វិញ ដើម្បីឲ្យទារកនោះនៅរស់រានមានជិវិត។

ទារកម្នាក់នេះបានកើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៩ ដែលមានឈ្មោះថា Samuel Armas ដោយជោគជ័យ។ មានរឿងមួយស្រដៀងគ្នា នឹងរឿងនេះដែលកាលពីខែមករា ឆ្នាំ២០១៣ មានទារកម្នាក់ពេលដែលគេកើត គេបានលុកដៃជាប់ម្រាម ដៃលោកវេជ្ជបណ្ឌិតដូចគ្នា ដែលធ្វើឲ្យមនុស្សជាច្រើន លើសកលលោក មានការភ្ញាក់ផ្អើល។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងអភូតហេតុមួយនេះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]