យោងតាមសារព័ត៌មាន echinacities  របស់ប្រទេសចិន បានឲ្យដឹងថា បុរសជនជាតិចិន វ័យ ៥០ឆ្នាំម្នាក់ មានឈ្មោះថា Wei Hua ជាសាស្រ្តចារ្យ មកពីសាលាសិល្បៈ “Guangzhou Academy of Fine Arts” ស្ថិតក្នុងទីក្រុង Guangzhou ប្រទេសចិន បានបង្ហាញក្តីស្រលាញ់របស់គាត់ ទៅកាន់មនុស្សជាទីស្រលាញ់ តាមវិធីចម្លែកបំផុត ដោយគាត់បានយកផ្កាកុលាប ពណ៌ក្រហម ចំនួន ៦,០០០ទង មកដាក់នៅក្នុងចានបង្គន់ជាច្រើន ឲ្យចេញជារូបបេះដូង។

គួរបញ្ជាក់ផងដែរថា លោក Wei Hua បានយកផ្កាកុលាបចំនួន ៦,០០០ទង ទៅដាក់ក្នុងចានបង្គន់ ឲ្យចេញជារូបបេះដូង នៅមុនថ្ងៃគាត់រៀបការ ប្រហែលពីរទៅបីថ្ងៃ ដើម្បីបញ្ជាក់ពីចិត្តស្មោះ និងក្តីស្រលាញ់របស់គាត់ ថាគាត់ពិតជាស្រលាញ់ អនាគតប្រពន្ធរបស់គាត់ ពិតប្រាកដមែន។

យ៉ាងណាមិញ មនុស្សជាទីស្រលាញ់ និងជាអនាគតប្រពន្ធរបស់លោក Wei Hua គឺជានារីដែលមានវ័យទើបតែ ២០ឆ្នាំតែប៉ុណ្ណោះ បាននិយាយថា នាងពិតជាពេញចិត្ត ចំពោះការបង្ហាញក្តីស្រលាញ់ តាមវិធីដ៏ចម្លែក និងមិនធ្លាប់មាននេះ ហើយនាងពិតជាគាំទ្រលោក Wei Hua ខ្លាំងណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការបង្ហាញក្តីស្រលាញ់ តាមវិធីនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]