ផ្កាកូលាប ស្ករសូកូឡា ខ្សែកពេជ្រ រថយន្ត និង ស្បែកជើងថ្លៃៗ អាចជាវត្ថុមួយចំនួន ដែលជាទូទៅ មនុស្សប្រុស យកមកធ្វើជារបស់ ឬ កាដូ សំរាប់លួងចិត្ត ប្រពន្ធជាទីស្រលាញ់របស់ខ្លួន ដើម្បីអោយនាងលើកលែង ឬ អត់អោនអោយ នៅពេលដែលខ្លួន បានធ្វើអ្វីមួយខុសឆ្គង នាំអោយនាងខឹង។

យ៉ាងណាមិញ សំរាប់បុរសម្នាក់នេះវិញ គាត់បានលួចក្បត់ចិត្តប្រពន្ធរបស់ខ្លួន ហើយនៅពេលដែលបែកការណ៍ បានធ្វើឲ្យនាង ខឹងយ៉ាងខ្លាំង។ រូបគាត់មានឈ្មោះ Ivan Lewis បានរៀបការជាមួយប្រពន្ធ ឈ្មោះ Sonya Gore កាលពីឆ្នាំ ២០១០ ហើយពេលនេះ ពួកគេបានរស់នៅបែកពីគ្នា អស់រយៈពេល ១០ ខែមកហើយ ព្រោះតែប្រពន្ធរបស់គាត់ មិនព្រមលើកលែងទោសអោយ។ ទោះជាយ៉ាងណា លោក Ivan បានដឹងពី កំហុសរបស់ខ្លួន និង ចង់ត្រូវគ្នាវិញ ជាមួយប្រពន្ធរបស់គាត់ ទើបហេតុនេះហើយ គាត់បាននឹកឃើញ នូវគំនិតមួយ ដើម្បីអាចធ្វើអោយប្រពន្ធខ្លួន រំភើបចិត្ត ព្រមអភ័យទោសអោយគាត់។ នៅថ្ងៃទី ២២ កញ្ញា កន្លងទៅនេះ រូបគាត់ បានបង្ហោះរូបថត របស់គាត់មួយ ដែលសរសេរ អំពីការ ទទួលស្គាល់ថាខ្លួន ពិតជាបានក្បត់ចិត្ត ប្រពន្ធគាត់មែន ហើយសុំអោយ រូបភាពមួយនេះ ទទួលបានការចូលចិត្ត ឲ្យបានចំនួន ១០,០០០ Like ដើម្បីគាត់អាច ទទួលបានការអភ័យទោសពីនាងបាន៕

តើប្រិយមិត្តយល់ថា គាត់អាចមានសង្ឃឹមទទួលបាន ១០,០០០ Like ដែរឬទេ?




ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]