ខេត្តកំពង់ចាម៖ អំពើហិង្សាក្នុងគ្រួសារមួយ ដ៏សាហាវបំផុតមិនដែលជួប គឺប្តីបានយកកំាបិតផ្គាក់ កាប់កូនស្រីដាច់ក្បាល និងកាប់ប្រពន្ឋស្ទើរដាច់.ក និងដាច់ដៃទាំងពីរ ស្លាប់យ៉ាងវេទនាបំផុត ។

ហេតុការណ៏ដ៏កម្រជួបនិងគួរឱ្យតក់ស្លុតបំផុតនេះ បានកើតឡើងកាលពីម៉ោង១១ និង១៥នាទីថ្ងៃត្រង់ថ្ងៃទី០១ តុលា ២០១៣ នៅក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានបញ្ជាក់ទៀតថា បុរសជាប្តីឈ្មោះ ឡាំង ពិសេស ហៅ សែ អាយុ ៤៨ឆ្នាំ រីឯកូនស្រីដែលជនកំណាចរូបនេះ កាប់ដាច់ក្បាលឈ្មោះ មួន ចិន្តា អាយុ២០ឆ្នាំ និង ប្រពន្ឋឈ្មោះ សេក ធូរ អាយុ ៤៧ឆ្នាំ ត្រូវប្តីកាប់ស្ទើរដាច់.ក និងដាច់ដៃទាំងសងខាង ស្លាប់គួរឲ្យរន្ឋត់បំផុត ។

បើតាមលោក កែវ ស៊ាងហ័ន អធិការនគរបាលស្រុកព្រៃឈរបានឲ្យដឹងថា បន្ទាប់ពីនាយប៉ុស្តិ៍នគរបាលថ្មពូន បានរាយការណ៏ភ្លាម លោកបានដឹកនំាកម្លំាងជាច្រើន សហការជាមួយប៉ូលិសប៉ុស្តិ៍រាប់សិបនាក់ មកផ្ទះកើតហេតុ ដោយមានប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ ឡោមព័ទ្ឋជនកំណាចមិនឲ្យចេញពីផ្ទះកើតហេតុ ។

ក្នុងហេតុការណ៏នោះលោកអធិការស្រុក បានបញ្ចុះបញ្ចូលប្តី (ជនដៃដល់) ឲ្យចុះមកដី តែជនកំណាចនេះមិនព្រម បែរជាទៅកាប់ដៃប្រពន្ឋទំាងសងខាង ខណៈប្រពន្ឋបានស្លាប់ហើយនោះ យកមកព្យួរបង្ហាញសមត្ថកិច្ច និងប្រជាពលរដ្ឋដែលកំពុងចោមរោមមើល ធ្វើឲ្យប្រជាពលរដ្ឋទប់កំហឹងមិនបាន ក៏នំាគ្នាគប់ចូលក្នុងផ្ទះ បណ្តាលឲ្យជនកំណាចជាប្តីនោះដួល ហើយប្រជាពលរដ្ឋក៏សម្រុកគប់ដុំថ្ម និងខ្លះចូលវាយទាត់ធាក់ រហូតស្លាប់នៅមុខផ្ទះតែម្តង ។

គួរបញ្ជាក់ថា ប្តី-ប្រពន្ឋខាងលើនេះ បានរួមរស់ជាមួយគ្នា៧-៨ឆ្នាំមកហើយ ហើយកូនស្រីដែលស្លាប់នោះជាកូនប្តីមុន ។ សេចក្តីរាយការណ៏បានបន្តថា មកដល់ម៉ោង១ និង៤០នាទីនេះ ប្រជាពលរដ្ឋរាប់រយនាក់នៅបន្ត ចោមរោមមើលហេតុការណ៏នេះដដែលក្នុងក្តីតុកស្លុត និងរន្ឋត់បំផុត ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]