យោងតាមសារព័ត៌មាន ក្នុងស្រុក របស់ប្រទេសអូស្ត្រាលី បានឲ្យដឹងថា មានរថយន្ត ដឹកប្រេងឥន្ទនៈ មួយគ្រឿង បានផ្ទុះ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់ ពីរនាក់បានស្លាប់ នៅប្រទេសអូស្ត្រាលី កាលពីថ្មីៗនេះ។

ភ្លាមៗបន្ទាប់ពីកើតហេតុ ក្រុមពន្លត់អគ្គីភ័យ និងក្រុមអាជ្ញាធរជួយសង្គ្រោះជាច្រើន បានមកធ្វើអន្តរាគមន៍ និងពន្លត់អណ្តាតភ្លើង ដែលកំពុងតែឆាបឆេះនោះ កុំអោយរាលដាលកាន់តែខ្លាំងទៅៗ។ ក្នុងនោះ មនុស្សដែលស្ថិតនៅជិតកន្លែងឆេះនោះ ត្រូវបានអាជ្ញាធរធ្វើការជម្លៀសចេញ ចំណែកឯស្ថានភាពចរាចរណ៍វិញ មានភាពកកស្ទះជាច្រើនម៉ោងផងដែរ។

គួរបញ្ជាក់ផងដែរថា គេនៅមិនទាន់អាចសន្និដ្ឋានពីមូលហេតុ ដែលបង្កឲ្យរថយន្តឆាបឆេះនៅឡើយទេ ដោយប៉ូលីសកំពុងធ្វើការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ នាពេលបច្ចុប្បន្ននេះ។


សំណាងហើយដែរនេះ មិនបានរាលដាលទៅដល់រថយន្តដែលបើកបរឯទៀត ចុះបើរថយន្តលេចប្រេងពេញផ្លូវវិញនោះ តើស្ថានភាពនឹងទៅជាយ៉ាងណា?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]