កាលពីថ្ងៃទី ២០ កញ្ញា កន្លងទៅនេះ មានក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ បានបន្លំខ្លួន និង បើករថយន្ត របស់មន្រ្តីសនិ្តសុខ សណ្តាប់ធ្នាប់ទីក្រុង ព្រោះតែចង់អួតអាង បង្ហាញពីអំណាចរបស់ខ្លួន ក្នុងការបង្រ្កាប អ្នកលក់ដូរនៅតាមផ្លូវ។

យោងតាមប្រភពព័ត៌មានពីគេហទំព័រមួយ របស់ចិន ដែលបានចុះផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្មេងប្រុសម្នាក់ មានឈ្មោះ Pan អាយុ ១៥ឆ្នាំ រស់នៅក្នុងខេត្ត អានហ៊ុយ ប្រទេសចិន បានឆ្លៀតឪកាស ដែលមន្រ្តីសន្តិសុខសណ្តាប់ធ្នាប់ទីក្រុង មិននៅ និង ទុកសោររថយន្តចោល ទៀតនោះ រូបគេក៏បានលបចូល និង បើករថយន្តនោះ ធ្វើសកម្មភាព អនុវត្តន៍ច្បាប់ ទៅលើអ្នកលក់ដូរ នៅតាមផ្លូវតែម្តង ដែលវាជា ការងាររាល់ដង របស់ ពួកមន្រ្តីសន្តិសុខ។ ប្រភពព័ត៌មាន បានបន្តឲ្យដឹងទៀតថា ខណៈពេលនោះ ក្មេងប្រុសរូបនេះ បានស្រែកគំរាម ដល់អ្នកលក់ដូរតាមផ្លូវ អោយរៀបចំឥវ៉ាន់ចេញជាប្រញាប់ ដោយទុករយៈពេលអោយ កន្លះម៉ោង បើមិនរួចរាល់ទេនោះ រូបគេ នឹងជាអ្នក ធ្វើជំនួស។ ទោះជាយ៉ាងណា ដោយមិនអស់ចិត្ត និង មានការសង្ស័យផងនោះ អ្នកលក់ដូរទាំងនោះ បានរាយការណ៍អំពីរឿងនេះ ទើបបែកការណ៍ដឹងការពិត និង ធ្វើការឃាតខ្លួន។ ក្នុងនោះដែរ រូបគេ បានឆ្លើយសារភាពថា ខ្លួនធ្វើបែបនេះ ព្រោះតែចង់អួត បង្ហាញពីភាពអស្ចារ្យ តែប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]