ស្នេហាពិតជាមានអត្ថន័យជ្រាលជ្រៅ ដោយខ្លះបានបញ្ចប់ទៅដោយបរិបូរណ៍ ប្រកបដោយភាពរីករាយ ខណៈស្នេហាខ្លះទៀតបញ្ចប់ទៅដោយក្តីសោកសៅ ព្រាត់ប្រាស់ជាដើម។

ដូចគ្នានេះដែរ លោកយាយជនជាតិអេស៉្បាញម្នាក់ឈ្ម្មោះ Silvia Messa អាយុ ៦៤ឆ្នាំ បានចំណាយពេលអស់ ១៤ឆ្នាំហើយ ដើម្បីស្វែងរកបុរសដែលលោកយាយ ធ្លាប់បានជួបតែមួយដងប៉ុណ្ណោះ គួរឲ្យរំភើបបំផុត។

បើតាមលោកយាយម្នាក់នេះបានឲ្យដឹងថា គាត់បានជួបបុរសនេះកាលពីឆ្នាំ ១៩៩៩ ដោយគាត់បានធ្វើដំណើរទេសចរណ៍ទៅកាន់ទីក្រុង Edinburgh របស់ចក្រភពអង់គ្លេស ដើម្បីចូលរួមពិធីបុណ្យមួយដែលមានឈ្មោះថា Edinburgh Festival Fringe ។ ពួកគាត់ទាំងពីររាប់អានគ្នា បានតែមួយល្ងាចប៉ុណ្ណោះ រួចហើយក៏ត្រូវបែកគ្នាទៅ ដោយបុរសម្នាក់នោះបានបន្សល់ទុកអាស័យដ្ឋាន អ៊ីម៉ែលរបស់ខ្លួន ដើម្បីទំនាក់ទំនងគ្នា។ ប៉ុន្តែជាអកុសល លោកយាយក៏ធ្វើឲ្យបាត់អាស័យដ្ឋាន អ៊ីម៉ែលនោះ។

ក្នុងនោះ លោកយាយបានចំណាយថវិកាជាច្រើនពាន់ដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីចូលរួមពិធីបុណ្យនេះម្តងទៀត ដោយត្រូវធ្វើដំណើរឆ្លងប្រទេស ពីប្រទេសអេស៉្បាញ ទៅកាន់ចក្រភពអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកយាយមិនអស់សង្ឃឹមឡើយ ដោយលោកយាយចំណាយពេលអស ១៤ឆ្នាំរួចមកហើយ ប៉ុន្តែនៅមិនទាន់រកឃើញបុរសម្នាក់នោះឡើយ ដោយគ្រាន់តែដឹងថាគាត់មានឈ្មោះ Geordie ប៉ុណ្ណោះ។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ? តើស្នេហាពិតជាអាចធ្វើឲ្យមនុស្សលះបង់នូវអ្វីៗគ្រប់យ៉ាង មែនរឺ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]