ស្ដ្រីម្នាក់ត្រូវបានស្លាប់ និងបុរសម្នាក់ត្រូវដាច់ជើងទាំងពីរ ដោយសារតែរថភ្លើងបុក ខណៈពេលដែលពួកគេទាំងពីររួមរ័ក្ស នៅលើផ្លូវរថភ្លើង។

យោងតាមប្រភពព័ត៌មានពីភ្នាក់ងារប៉ូលីស បានឲ្យដឹងថា គូស្នេហ៍ទាំងពីរត្រូវបានរថភ្លើងបុក នៅវេលាព្រឹកថ្ងៃទី២៩ ខែកញ្ញា ក្រោយពីសប្បាយជាមួយគ្នាកាលពីយប់ ហើយដេកលង់លក់លើផ្លូវរថភ្លើង។ ស្ដ្រីរងគ្រោះមានអាយុជាង ៣០ឆ្នាំ ត្រូវរថភ្លើងបុករហូតដល់បាត់បង់ជីវិត រីឯមិត្តប្រុសរបស់នាងអាយុ ៤១ឆ្នាំ ដាច់ជើងទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ពួកគេទាំងពីរ បានដើរចេញពីពិធីជប់លៀងរបស់មិត្តភក្កិ ដោយសារតែស្រវឹង ហើយភ្លើងស្នេហ៍បានឆេះឡើង ពួកគេក៏បានរួមរ័ក្សជាមួយគ្នា នៅលើផ្លូវរថភ្លើង ហើយដេកលង់លក់តែម្ដង។ កន្លែងកើតហេតុគឺនៅទីក្រុង Zaporozhye ប្រទេសអ៊ុយក្រែន។

កាលពីឆ្នាំ ២០០៨ ក៏មានគូស្នេហ៍ពីរនាក់ស្លាប់ ដោយសារតែករណីនេះដែរ ហើយអ្នកបើករថភ្លើងបានឲ្យសញ្ញា តែពួកគេមិនខ្វល់ គិតតែបន្តការងាររបស់ពួកគេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? 

 

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]