រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសកំភួនជើងខាងឆ្វេង និងរយះខ្នង ខណៈពេលដែលរថយន្តកុងតឺន័របើកទៅ បុករថយន្តនីស្សាន់បណ្តាល ឱ្យរបូតកង់ឆ្វេងខាងមុខ ធ្វើឱ្យរេចង្កូតទៅបុកជនរងគ្រោះដែលកំពុងធ្វើដំណើរ លើកំណាត់ផ្លូវជាតិលេខ៣ ខាងត្បូងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ កញ្ញា ២០១៣ ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាង លើនេះខណៈពេលសមត្ថកិច្ចកំពុង ធ្វើការវាស់វែងមិនទាន់បានចប់សព្វ គ្រប់ផងនៅវេលាម៉ោង៦ និង១៥នាទីព្រលប់ថ្ងៃដដែលស្រាប់តែមាន រថយន្ត១គ្រឿងម៉ាកគៀ(KIA) ពណ៌ស ចំណុះ៥តោនជិះគ្នា៤នាក់ធ្វើដំណើរ ពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានវាក់ជាមួយ រថយនុ្ត១គ្រឿងទៀតប្រភេទទួរីស៤២កៅអី ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ៣A៥៩២៧ ជារថយន្តដឹកកម្មករកាត់ដេរ អ្នកបើកបរមិនស្គាល់ឈ្មោះបើកចេញពី រោងចក្រកាត់ដេរអេស ស៊ី អ៊ីក្បែរកន្លែងកើតហេតុ ធ្វើឱ្យអ្នកបើករថយន្តម៉ាកគៀជាន់ហ្វ្រាំងមិន ស៊ីរេមកឆ្វេងកៀររថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយកូរ៉េ ពណ៌ស ជារថយន្តដឹកជ្រូកបើក ពីជើងទៅត្បូងជិះគ្នា៥នាក់ បណ្តាលឱ្យរថយន្តទាំង៣គ្រឿងរងការខូចខាតដូចគ្នា។

ក្រោយកើតហេតុ ភាគីទាំងអស់បានធ្វើការសម្របសម្រួលគ្នា នៅកន្លែងកើតហេតុដោយចេញ សងការខូចខាតដើម្បីបញ្ចប់រឿង៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]