កណ្តុរនៅស្រុកខ្មែរ អស់ធំហើយប្រហែលជាប៉ុនបាតជើងរបស់មនុស្សធំ ប៉ុន្តែចម្លែកអ្វី គេបែរជាចាប់បានកណ្តុរយក្ស ទម្ងន់ ៥គីឡូក្រាមមួយក្បាល នៅភូមិមួយ នាខេត្តហ៊ូណាន ប្រទេសចិន គួរឲ្យភ្ញាក់ផ្អើលទៅវិញ។

បើតាមអ្នកភូមិម្នាក់នៅតំបន់នោះ បានឲ្យដឹងថា កណ្តុរនេះមានទម្ងន់រហូតដល់ ៥គីឡូក្រាម និងមានប្រវែងជិត ១ម៉ែត្រឯណោះ។ ភ្លាមៗបន្ទាប់ពីចាប់បាន កណ្តុរនេះបានរើបម្រាស់ និងប៉ុនប៉ងខាំគាត់ជាច្រើនលើកច្រើនសារ ហេតុដូចនេះហើយ ទើបគាត់សម្រេចចិត្តសម្លាប់ និងស៊ីវាជាអាហារទៀតផង។

គាត់បានបន្តទៀតថា គ្រាន់តែចម្អិនកណ្តុរមួយក្បាលនេះ កាំបិតទាំងពីររបស់គាត់ត្រូវឆែប ដោយសារតែឆ្អឹងដ៏រឹងមាំរបស់វាផងដែរ។


តើប្រិយមិត្តហ៊ានបរិភោគកណ្តុរមួយក្បាលនេះ ដែររឺទេ? តើវាមានរសជាតិយ៉ាងម៉េចទៅ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]