រាជធានីភ្នំពេញ ៖ ​រថយន្ត​ហាយ​ឡិន​ឌ័រ​ ពណ៌ស ថ្មីសន្លាង ​ទើប​នឹង​ទិញ​មិន​ទាន់​មានស្លាក​លេខ​ផង បើក​បុក​បង្គោល​ភ្លើង​​បំភ្លឺ​ផ្លូវ​ដែល​​មាន​​បំពាក់​កាមេរ៉ា​នៅ​ជិត​ រង្វង់​មូល​វិមាន​ឯក​រាជ្យ បណ្តាល​ឱ្យ​​ដួល​បាក់​​ពីរ​បី​កំណាត់ទៅសង្កត់​លើ​បង្គោល​ស្លាក​មហា​វិថី ​ឯ​រថយន្ត​​ជ្រុះ​កាង​​ និង​បែក​កញ្ចក់​​ផ្ទាំង​ខាង​មុខ​ ហើយ​ព្យា​យាម​​បើក​រត់​គេច​​ត្រូវ​​ប៉ូលិស​​ក្របួច​បាន ។

ហេតុ​ការណ៍​​នេះ​កើត​​ឡើង​កាលពីវេលា​ម៉ោង​១២​និង​៣០​​ នាទី​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៨ មេសា ​នៅរង្វង់​មូល​​វិមាន​ឯក​រាជ្យ ចំណុច​​មហាវិថី​​ព្រះ​នរោត្តម​​កែង​មហាវិថីព្រះ​សីហនុ ​ទល់​មុខ​ធនា​គារ​​ឯក​ទេស​វិនិ​យោគ​ទី១ ស្ថិត​ក្នុង​សង្កាត់​​​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន តែមិន​បណ្តាល​មនុស្ស​​​ណា​ម្នាក់​រង​របួស​ទេ ។ ប្រភព​ព័ត៌​​មាន​​ពី​សមត្ថ​កិច្ច​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រថយន្ត​ហាយឡិន​ឌ័រ ​ពណ៌ស ​បើក​បរ​​ដោយ​​យុវ​ជន​ម្នាក់តាម​​មហា​វិថីព្រះ​នរោត្តម​​ពីជើង​ទៅ​​ត្បូង ជិះ​ព័ទ្ធ​រង្វង់​មូល​វិមាន​ឯក​រាជ្យ​ឆ្ពោះ​ទៅ​តាម​មហាវិថីព្រះ​សីហនុ បោះ​ពួយ​​យ៉ាង​លឿន​​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​បង្គោល​​ភ្លើង​​ បំភ្លឺ​ផ្លូវ​មាន​ភ្ជាប់​​កាមេរ៉ា​ បណ្តាល​ឱ្យ​រលំ​​បាក់​ពីរ​បីកំណាត់​​សង្កត់​លើ​បង្គោល​ភ្លើង​ស្លាក​សញ្ញា​ មហា​វិថី​ព្រះ​នរោត្ត​ម​​កែង​មហា​វិថី​ព្រះ​មហា​វិថី​ព្រះ​សីហនុ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]