ជាធម្មតា មានបុគ្គលិកមួយចំនួន តែងតែលួចសម្រាកនៅពេល ម៉ោងធ្វើការ តែប្រសិនជាការសម្រាកនេះ បង្កឲ្យមានបញ្ហាវិញនោះ បុគ្គលិកទាំងនេះ នឹងប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរផងដែរ។
ក៏ដូចជា កាលពីពេលថ្មីៗនេះ គិលានុដ្ឋាយិកាម្នាក់ ដែលជាអ្នកធ្វើការនៅ មជ្ឈមណ្ឌលផ្ដល់សេវាកម្មមើលថែក្មេង (Carebay Maternity Care Service) ក្នុងតំបន់ថ្មី ភូដុង ប្រទេសចិន បែរជាលួចសម្រាក និងធ្វើឲ្យទារកម្នាក់រងរបួស។ តាមសារព័ត៌មានសៀងហៃ បានឲ្យដឹងថា គិលានុដ្ឋាយិកានេះ បានលង់លក់មួយស្របក់ ដែលនៅពេលនោះ បានធ្វើឲ្យទារកធ្លាក់ចេញ ពីដៃនាង ហើយធ្វើឲ្យក្បាលរបស់ទារកនេះរងរបួស និងយំជាខ្លាំង។ ទោះជាយ៉ាងណា សម្រាប់ពេលនេះ ទារកនេះមានសភាពជាធម្មតាវិញហើយ បន្ទាប់ពីបញ្ជូនទៅកាន់ មន្ទីរពេទ្យមើលថែក្មេងនៅក្នុងសៀងហៃ ដើម្បីធ្វើការព្យាបាលកន្លែងដែលរងគ្រោះថ្នាក់នោះ។
អ្វីដែលធ្វើឲ្យឪពុកម្ដាយក្មេងនេះ ហួសចិត្ដនោះ គឺកន្លែងថែរក្សាក្មេងខាងលើនេះ ពិតជាមានតម្លៃថ្លៃគឺ ១០០,០០០យ័ន ឬ ជាង១ម៉ឺនដុល្លារអាមេរិក សម្រាប់រយៈពេល ៣៨ថ្ងៃ។ សម្រាប់ពេលនេះ ប៉ូលីសកំពុងតែធ្វើការសើុបអង្កេត យ៉ាងក្ដៅគគុក។
វាពិតជាពិបាកណាស់ នៅពេលដែលយកកូនរបស់ខ្លួន ទៅឲ្យអ្នកដទៃមើលថែ ដោយសារតែការមើលថែ និងទឹកចិត្ដមិនដូចជា ម្ដាយបង្កើតនោះទេ ម្យ៉ាងវិញទៀត ទារកមិនចេះនិយាយ ដូចនេះទោះបីជាមានរឿងអ្វីកើតឡើង ចំពោះខ្លួនក៏មិនអាចនិយាយស្ដី ឬប្រាប់នរណាម្នាក់បាននោះទេ គឺបានត្រឹមតែយំ។ ចុះប្រិយមិត្ដវិញ? យល់យ៉ាងណាដែរ?
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]