ក្រចេះ ៖ ដោយសារតែ មានជម្លោះ ជាមួយគ្នានេះ នៅពេលរាំងធុងបាស់ ក្នុងវត្ត បុរសម្នាក់ ត្រូវភាគី ម្ខាងទៀត លួចបាញ់មួយព្រួញ ចំ-ពោះ ជាប់ឆ្កឹង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុង ភូមិត្នោត ឃុំថ្មី ស្រុកចិត្របុរី ខណៈជនរងគ្រោះ កំពុងឈរ នោម នៅគៀនរបងវត្ត ពេលរាំធុងបាស់ចប់ ។ ដោយសារតែស្ថានភាព ធ្ងន់ធ្ងរពេក ជនរងគ្រោះត្រូវដឹកបញ្ជូន មកកាន់មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីធ្វើការវះកាត់ ។

សាច់ញាតិ ជនរងគ្រោះ ដែលមកកំដរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាន សិទ្ធ អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ។ សាច់ញាតិ បានបន្តថា នៅយប់កើតហេតុ បន្ទាប់ពីរាំធុងបាស់ចប់ ជនរងគ្រោះបានដើរត្រឡប់ទៅផ្ទះវិញ ហើយពេលកំពុងឈរបត់ជើងតូចក្បែរ របងវត្តក៏ត្រូវជនមិនស្គាល់មុខ លួចបាញ់១ព្រួញចំពោះជាប់ឆ្កឹងតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋាន បានធ្វើការស្រាវជ្រាវ តាមចាប់ជនដៃដល់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]