កណ្តាល៖ ក្មេងស្ទាវ២ក្រុម ដេញវាយគ្នា ផ្អើលពេញភូមិ ហើយត្រូវបាននគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំគគីរឃាត់ ខ្លួនបានម្នាក់ កាលពីវេលាម៉ោង២ រំលងអាធ្រាត្រឈាន ចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ។

យុវជន ឈ្មោះ ញឹម ចិត្រា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលរងគ្រោះ ក្នុងជម្លោះហិង្សារវាងក្មេង ស្ទាវទាំងពីរក្រុម  បានឲ្យដឹងថា បន្ទាប់ពីមកពី ដើរលេងរួចហើយ ក្រុមរបស់ខ្លួនបានជិះម៉ូតូពី វត្តពុទ្ធមណ្ឌលធម្មទួល បំណងចេញមកភ្នំពេញវិញ តាម បណ្តោយផ្លូវជាតិលេខ១ តែខណៈមកដល់ចំណុចវត្តកោះ ពួកគេក៏ឈប់ម៉ូតូ ស្រាប់តែលេចមុខភាគីម្ខាងទៀត មិនដឹងថាបណ្តាល មកពីមូលហេតុអ្វី ក្រុមជនបង្កនោះស្រាប់តែ មកឈប់ម៉ូតូចុះព្រួតវាយមកលើក្រុមរបស់គេ ធ្វើឲ្យខូចខាតម៉ូតូ២គ្រឿង ហើយពួកគេបានរត់គេចខ្លួនបាត់ស្រមោលឈឹង ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ឃុំគគីរ ចុះឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ឈ្មោះ ជាង វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌមានជ័យ និងដកហូតបានម៉ូតូស្កុបពី មួយគ្រឿង។

មុនឈានដល់ការឃាត់ខ្លួន យុវជនបង្កហេតុខាងលើនេះ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ដំបូងឡើយ ភាគីទាំងសងខាងម្ខាងមានគ្នា៦ទៅ៧នាក់ មានម៉ូតូចំនួន៤ទៅ៥គ្រឿង បំណងទៅដើរលេងនៅវត្តពុទ្ធមណ្ឌលធម្មទូល ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ។

ភ្លាមៗនោះសមត្ថកិច្ចបានចុះមកអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ជាង វុទ្ធី យកមកសាកសួរ នៅទីស្នាក់ការនគរបាលប៉ុស្តិ៍ ។       

បន្ទាប់ពីកើតហេតុ លោក ព្រុំ សំណាងនាយប៉ុស្តិ៍ឃុំគគីរបានប្រាប់ថា ជនសង្ស័យសុខចិត្ត សងចំនួន៥០០ ដុល្លារ ថ្លៃជួសជុលម៉ូតូឲ្យជនរងគ្រោះ ដើម្បីបញ្ចប់រឿង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]