ខេត្តកំពង់ឆ្នាំង ៖ នារីវ័យក្មេងម្នាក់ឈ្មោះ ថន សុផាន់ណា អាយុ ១៦ឆ្នាំ រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានលង់ទឹកស្លាប់នៅចំណុចទ្វារទឹក ២០ ឧសភា ស្ថិតក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី៣០ កញ្ញា ២០១៣ ខណៈដែលរូបនាង និងមិត្តភក្តិប្រុសស្រី ២នាក់ទៀត ជិះរថយន្តឡិចស៊ីស ១គ្រឿង ចេញដំណើរពីភ្នំពេញ មកលេងទឹកនៅចំណុចកើតហេតុ ។

បន្ទាប់ពីនារីវ័យក្មេងខាងលើលង់ទឹកស្លាប់ហើយ មិត្តភក្តិ ២នាក់ ដែលមកជាមួយគ្នានោះ បានឡើងរថយន្តឡិចស៊ីសជិះត្រលប់ ទៅភ្នំពេញវិញបាត់តែម្តង ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីម្នាក់ឈ្មោះ គង់ ស៊ីនេត អាយុ ៤៦ឆ្នាំ រស់នៅភូមិថ្មកែវ ឃុំស្វាយជ្រំ ស្រុករលាប្អៀ ដែលត្រូវជាម្តាយមិត្តភក្តិនារីរងគ្រោះ និងបានមកលេងនៅចំណុចទ្វារទឹកខាងលើដែរនោះ ពេលបានដឹងថា នារីរងគ្រោះបានលង់ទឹកស្លាប់ រូបគាត់មានការអាណិតអាសូរ ក៏បានជួលគេឲ្យរាវរកសាកសពតម្លៃ ២៥ម៉ឺនរៀល និងបានប្រាប់ទៅសមត្ថកិច្ចឲ្យ ទំនាក់ទំនងទៅក្រុមគ្រួសារនារីរងគ្រោះ ។

ហើយនៅព្រលប់ថ្ងៃដដែលនេះ ក្រុមគ្រួសារនារីរងគ្រោះបានមកទទួល យកសពដឹកតាមរថយន្ត ដើម្បីយកទៅធ្វើបុណ្យតាមប្រពពៃណីនៅភ្នំពេញ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]