អាមេរិក៖ ប្រភពព័ត៌មានពី យ៉ាហ៊ូ បានឲ្យដឹងថា បុរសចំណាស់ម្នាក់ បានក្លែងខ្លួន ជាប៉ូលីស ដើរសួរនាំគេឯង ត្រូវបានចាប់ខ្លួន ក្រោយពីជួប ជាមួយនឹងប៉ូលីស ពិតប្រាកដ រួចមក។

បុរសរូបនេះ មានឈ្មោះ Roland Herrera អាយុ ៦៣ឆ្នាំ បានប្រើប្រាស់ជំនាញ ខាងតាំងខ្លួនជាប៉ូលីស ធ្វើការដើរបោកប្រាស់អោយគេជឿ ប៉ុន្តែ ប្រហែលជាថ្ងៃអាក្រក់ របស់គាត់ ហើយមើលទៅ ដែលបែរជាសួរនាំ ប៉ះចំប៉ូលីសមែនទែន ទៅវិញ ទើបបណ្តាលអោយខ្លួនឯង ត្រូវជាប់ខ្នោះ បែបនេះ។ មុនពេលបែកការណ៍ គាត់បានក្លែងខ្លួន ជាប៉ូលីសមួយរូប ហើយចូលទៅក្នុងហាងលក់ទំនិញមួយកន្លែង និងដើរសំដៅទៅកាន់ បុរសម្នាក់ ដោយមិនបានដឹងថា បុរសនោះ ជាប៉ូលីសឡើយ រួចក៏សួរទៅកាន់ បុរសជាប៉ូលីសថា ហេតុអ្វីបានជាមានទូរស័ព្ទច្រើនម្ល៉េះ? ខ្ញុំសង្ស័យថាលោក ជាអ្នកលក់ថ្នាំញៀន! ឆាប់ប្រគល់ថ្នាំញៀនទាំងនោះ ចេញមកភ្លាម!។ ពេលនោះហើយ ដែលគាត់ត្រូវបានចាប់ខ្លួន ក្រោយពីប៉ូលីសពិតប្រាកដ រូបនោះ បង្ហាញសញ្ញាសម្គាល់ប៉ូលីស រួចមក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]