យោងទៅតាមប្រភពព័ត៌មាន ពីគេហទំព័រ អេមឺរ៉េត របស់អារ៉ាប់ បានឲ្យដឹងថា បុរសអេហ្ស៊ីបម្នាក់ បានសម្លាប់កូនប្រុសអាយុ ៣ឆ្នាំ របស់ខ្លួន និង កប់សាកសព នៅផ្ទះរបស់ខ្លួនឯងតែម្តង ប៉ុន្តែក្រោយមកត្រូវបានបែកធ្លាយ ដឹងការពិត និង ឈានទៅដល់ការចាប់ខ្លួនផងដែរ។

ជនល្មើស មានឈ្មោះ Salah Amin អាយុ ៤០ឆ្នាំ មានមុខរបរ ជាអ្នកបើករថយន្តតាក់ស៊ី ក្នុងទីក្រុង Alexandria ត្រូវបានចាប់ខ្លួន ក្រោយពីកូនប្រុសច្បង ទាំងពីរនាក់ ម្នាក់អាយុ ១២ឆ្នាំ និង ម្នាក់ទៀត អាយុ ៩ឆ្នាំ រាយការណ៍ ប្រាប់ដល់ម្តាយរបស់ពួកគេរួចមក។ ករណីនេះ ត្រូវបានបែកធ្លាយដឹងការពិត បន្ទាប់ពី ក្មេងប្រុសទាំងពីរ បានលួចរត់ចេញពីផ្ទះ ហើយទៅប្រាប់រឿងរ៉ាវ ដែលឪពុក សម្លាប់ប្អូនប្រុស ដល់ម្តាយ ដែលបានលែងលះ ជាមួយជនល្មើស ជាអតីតស្វាមីនោះ បានដឹង ទើបក្រោយមក ស្រ្តីជាម្តាយ ក្មេងប្រុសទាំងពីរ រាយការណ៍ដល់ប៉ូលីស និង ឈានដល់ការចាប់ខ្លួនជនល្មើស។ យ៉ាងណាមិញ នេះជាករណីមួយ ដែលធ្វើឲ្យកក្រើកពេញទីក្រុង Alexandria ដែលជាទីក្រុង ធំបំផុតទីពីរ របស់ប្រទេសអេហ្ស៊ីប។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]