មនុស្សស្រីនៅក្នុងវីដេអូឃ្លីបនេះ បានវាយស្ដ្រីចំណាស់អាយុ ៦៥ឆ្នាំ ដែលជាអ្នកជិតខាងរបស់នាង ត្រូវបានប៉ូលីសចាប់ខ្លួន ឥលូវនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត។

ជនល្មើសបានវាយ លោកយាយ Toh នៅខាងក្រៅផ្ទះរបស់ពួកគេ ក្នុងក្រុង Chai Chee ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៨ កន្លងទៅនេះ។ ក្នុងរយៈពេល ២០នាទី លោកយាយ Toh ត្រូវបានជនល្មើសវាយជិត ៥០ដង។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតចេញពីផ្ទះរបស់ស្ដ្រីរងគ្រោះ ដែលក្រុមគ្រួសាររបស់គាត់ បានចាប់នៅពីមុខផ្ទះ។ កូនស្រីរបស់ស្ដ្រីរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានថា ជនល្មើសមានអាយុប្រហែលជា ៤០ឆ្នាំជាង។ តែងតែឈ្លោះគ្នាជាមួយគេ តាំងពីចូលមកនៅដំបូង ខែមករា ឆ្នាំ ២០១៣ មានអ្នកជិតខាងដ៏ទៃទៀត ក៏ធ្លាប់ប្ដឹងប៉ូលីសពីស្ដ្រីជនល្មើសម្នាក់នេះដែរ។

ជនល្មើសតែងតែបើកចម្រៀងខ្លាំងៗ នៅពាក់កណ្ដាលអធ្រាត នៅពេលដែលអ្នកជិតខាងចេញមក ប្រាប់ឲ្យគាត់បន្ថយសម្លេង គាត់បានសម្លឹមមើលអ្នករាល់គ្នា យ៉ាងសាហាវ។

ឥលូវនេះជនរងគ្រោះកំពុងតែសំរាន្ដ នៅក្នុងមន្ទីរពេទ្យ Changi Gerneral ដោយមានស្នាមជាំពេញមុខ លើសពីនេះមាត់របស់គាត់ ហើមនិយាយស្ដីមិនរួចថែមទៀតផង។ យ៉ាងណាមិញ ជនល្មើសត្រូវបានប៉ូលីសចាប់ខ្លួន រងចាំការស៊ើបអង្កេត និងដាក់ទោសតាមច្បាប់។

តើប្រិយមិត្តធ្លាប់ជួបប្រទះ បញ្ហាជាមួយអ្នកជិតខាងបែបនេះដែរ ឬ ទេ? សូមទស្សនាវីដេអូខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]