បុរស២នាក់ដែលជាអ្នកថែរក្សាឃ្មុំ ឈ្មោះ Lu Kongjiang និង Wang Dalin បាននាំគ្នាទៅខេត្ដ Hunan ក្នុងប្រទេសចិន ដើម្បីសែ្វងរកថាម្នាក់ក្នុងចំនោមគាត់ម្នាក់ណា ដែលអាច ធ្វើការទាក់ទាញឃ្មុំបានច្រើជាងគេ។ គ្រាន់តែពាក់ខោអាវខ្លីៗ និងអាចក្លាយជាស្ដេចឃ្មុំ គឺលោក Wang Dalin អាចទាក់ទាញឃ្មុំមកទំលើខ្លួនរបស់គាត់ ជាមួយនឹង២៦គីឡូក្រាមក្នុងរយៈពេល១ម៉ោង។ ចំណែកឯលោក Lu Kongjiang អាចធ្វើឃ្មុំមកទំត្រឹមតែ២៣គីឡូប៉ុណ្ណោះ។ ប៉ុន្ដែសម្រាប់អ្នកទាំង២នៅតែមិន អាចកត់ចូលទៅក្នុង សៀវភៅ Guinness ក្នុងចំណងជើងអ្នកដែលអាចឲ្យឃ្មុំទំខ្លួនបានច្រើជាងគេ។ ដោយសារក្នុងឆ្នាំ ១៩៩៨ មានបុរសម្នាក់អាចធ្វើឲ្យឃ្មុំមកទំ ប្រហែលជា៤០គីឡូក្រាម។ ទោះបីជាយ៉ាងណា នេះជាសមត្ថភាពដ៏អស្ចារ្យរបស់ ពួកគាត់ទោះបីជាមិនបាន កត់ត្រាក្នុងសៀវភៅ Guinness ក៏ដោយ៕
រៀបចំដោយ Ma
សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]