ភ្នំពេញ៖ មជ្ឈមណ្ឌលផ្សារ “យ៉ាំង ខមមឺសល ( Young Commercial Center & Resort)” ដែលប្រើប្រាស់ ទឹកប្រាក់វិនិយោគ ក្នុងទំហំ ១៥ លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិ លេខ៦ ខាងកើតស្ពានជ្រោយចង្វារ ដែលជាទីតាំងសម្បូរបែប ប្រកបដោយ បរិយាកាសស្រស់ស្រាយ និងពោរពេញដោយ ភាពទាក់ទាញ ជាមួយនឹងការច្នៃប្រឌិត ត្រូវបានសម្ពោធដាក់ឲ្យ ដំណើរការ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣។


នៅក្នុងមជ្ឈមណ្ឌលផ្សារ “យ៉ាំង ខមមឺសល” មានក្រុមហ៊ុនធំៗជាច្រើន បានមកបណ្តាក់ទុនវិនិយោគ ក៏ដូចជាការជួល រឺទិញជាដើម។

អ្នកស្រី Ashley Young អគ្គនាយិកា មជ្ឈមណ្ឌលផ្សារយ៉ាំងខមមឺសលបានិយាយថា មជ្ឈមណ្ឌលនេះស្ថិតក្នុងទីតាំងមួយល្អប្រសើរ ព្រោះនៅតំបន់នេះមិនទាន់មានផ្សារទំនើបនៅឡើយទេ ហើយតំបន់នេះ ក៍កំពុងមានសន្ទុះអភិវឌ្ឍន៍ គួរឲ្យកត់សំគាល់ផងដែរ។ អ្នកស្រីបានបញ្ជាក់ថា ពិសេសជាងនេះទៅទៀត Young Commercial មានគោលបំណងក្លាយខ្លួន ឲ្យទៅជាទីកំសាន្តរបស់មនុស្សគ្រប់វ័យ និងបំរើឲ្យសេចក្តីត្រូវការ របស់អតិថិជនគ្រប់ស្រទាប់វណ្ណៈតែម្តង៕



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]