ស្ងាត់ៗ អូនផ្កាយ ចូលប្រលងបវរកញ្ញាមួយនេះ

//s9.kh1.co/43/432ce8d48deb835c436b9d453c05c05f959d567b.jpg
តារា & កម្សាន្ដ

 ១២-មិថុនា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ហ្វេនអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរ ក្រោយស្ងាត់ៗ ហាន់ឌី ជូលីន ហៅ អូនផ្កាយ បង្ហាញខ្លួនប្រលងក្នុងកម្មវិធីមួយនេះ។

ភ្នំពេញ៖ ពិតណាស់ តារាសម្ដែងស្រីស៊ិចស៊ី អូនផ្កាយ ដែលមានឈ្មោះពេញថា ហាន់ឌី ជូលីន បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនគ្រប់ទិសទីតែម្ដង។ ដោយមួយរយៈចុងក្រោយនេះ នាងកាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈជាងមុន មិនថាថតស្ពត ថតខ្សែភាពយន្ត និងថតសម្អាងការជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត តារាស្រីរូបនេះ មានទាំងសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតផងនោះ ទើបធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍លើរូបនាងខ្លាំងយ៉ាងដូច្នេះ។ ជាងនេះទៅទៀត ថ្មីៗនេះនាងថែមទាំងបានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលរំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហាញខ្លួនចូលរួមប្រកួតប្រជែងសម្រស់ ក្នុងកម្មវិធីបវរកញ្ញា Miss Grand Cambodia ។

ក្នុងនោះផងដែរ មហាជនអ្នកគាំទ្រជាច្រើនបានពេញចិត្តនិងដាក់ការសង្ឃឹមលើតារាស្រីរូបនេះយ៉ាងខ្លាំង ដោយហេតុថា អូនផ្កាយ មានរូបសម្បត្តិស្រស់ស្អាត រូបរាងស្ដង់ដាទម្រង់មុខក៏ស្អាតទាក់ទាញមិនធម្មតាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
ផ្កាយ វរល័ក្ខ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T