រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវជនសង្ស័យ ប្រដាប់អាវុធ២នាក់ បាញ់គំរាម១គ្រាប់បង្អើរមេឃ ឆក់យកកាបូបទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី២៩ កញ្ញា ២០១៣ នៅមុខផ្ទះលក់ និងទិញម៉ូតូគ្រប់ប្រភេទយីហោជា សុចិន្តា ផ្ទះលេខ១០២Eo ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហ្វីណូ មានគ្នា២នាក់ រួមដំណើរជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកអាយខន ជិះគ្នា២នាក់ដែរ ស្រីម្នាក់ ប្រុសម្នាក់ត្រូវជាមិត្តភក្តិនឹងគ្នា ធ្វើដំណើរតាមផ្លូវលេខ១៣៦ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ ប្រដាប់អាវុធ២នាក់ ជិះម៉ូតូស៊ុយហ្ស៊ុយគីនិចពណ៌ស មិនចាំស្លាកលេខ មកដល់បានឆក់កាបូបពីស្ត្រីម្នាក់ ជិះម៉ូតូម៉ាកហ្វីណូ ត្រូវស្ត្រីរងគ្រោះប្រទាញប្រទង់យកកាបូបវិញ ទើបជនសង្ស័យដកកាំភ្លើងបាញ់១គ្រាប់ ឡើងលើគំរាមប្លន់យកកាបូបទៅបាត់ដោយសុវត្ថិភាព ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]