ខេត្ត​ស្វាយរៀង ៖ យុវ​ជន​ទំនើង​២​នាក់បង​ប្អូនត្រូវ​ប៉ូលិស​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​សារម្នាក់​បាន​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​​ឪពុក​ម្តាយ និងម្នាក់​ទៀត​យក​កន្ត្រៃ​ដេញ​ចាក់​ប៉ូលិស​គំរាម​យក​លុយ ។ ​ករណី​នេះ​បាន​កើតឡើង​​​​​កាល​ពីវេលាម៉ោង​១​និង​៣០នាទី​​រសៀលថ្ងៃទី២៦ មេសា ២០១២ ​​នៅ​​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

​បើ​តាម​លោក​អនុ​សេនីយ៍​ទោ ​សោ ភ័ណ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​នគរបាល​ក្រុង​ស្វាយ​រៀង បាន​ប្រាប់​កោះ​​សន្តិ​ភាព​ថា នៅថ្ងៃ​កើត​ហេតុ​​ឈ្មោះ​ប៉ែន ផល្លា ​ភេទស្រី អាយុ​៥៨​ឆ្នាំ ​ត្រូវ​ជា​ម្តាយ​យុវជន​ទំនើង​​ទាំងពីរ​បាន​ប្តឹង​​សមត្ថ​កិច្ច​ថា ​​កូន​ប្រុស​ម្នាក់​​ឈ្មោះ​យឹម ​ចំរ៉ុង អាយុ​២៦​ឆ្នាំ ​ជា​មនុស្ស​ញៀន​ថ្នាំ​បាន​អុក​ឡុក​ឪពុក​ម្តាយ​​ និង​វាយ​​បំផ្លាញ​​​ទ្រព្យ​សម្បត្តិ​​ក្នុង​ផ្ទះ។ សមត្ថ​កិច្ច​ក៏​​ទៅ​ធ្វើ​​អន្តរាគមន៍​​ និង​ចាប់​ខ្លួន​លោក​​កូនកំហូច​នាំ​យកទៅ​អធិ​ការ​ដ្ឋាន​នគរបាល​​ក្រុង​ស្វាយ​ រៀង ​ស្រាប់តែឈ្មោះ​​យឹម ចំរើន អាយុ​​២៩​ឆ្នាំ ដែល​​ញៀនថ្នាំ​​ដែរនោះ បាន​យក​កន្ត្រៃ​​ទៅ​ដេញ​ចាក់​លោក​អនុ​សេនីយ៍​ទោ​ យង់ កុសល ​ហៅ​ណុល អាយុ​៥៤​ឆ្នាំ រត់​គេចសឹង​មិន​ទាន់​​ ប៉ុន្តែ​​ទីបំផុត​ត្រូវ​​ចាប់​ខ្លួន​បានទាំង២​នាក់​បង​ប្អូន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]