ចាប់តាំងពីក្រុមហ៊ុនអេផល បានចាប់ផ្តើមបង្កើតនៅថ្ងៃទី ១ ខែមេសា ឆ្នាំ ១៩៧៦មក ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក មួយនេះបានក្តោបក្តាប់ទីផ្សារទូរស័ព្ទបានយ៉ាងច្រើន ដោយបច្ចុប្បន្ននេះ កំពុងមានសាខាប្រមាណជា ៤០៨ នៅប្រទេសចំនួន ១៤ នៅទូទាំងពិភពលោក។

ក្នុងនោះ ក្រុមហ៊ុនអេផលបានដាក់លក់នូវទូរស័ព្ទ iPhone របស់ខ្លួនជាច្រើនស៊េរី រួចមកហើយ ដោយរួមមានដូចជា ទូរស័ព្ទ iPhone 2G ទូរស័ព្ទ iPhone 3G និង 3Gs ទូរស័ព្ទ iPhone 4 និង iPhone 4S ព្រមទាំងទូរស័ព្ទ iPhone 5 ហើយថ្មីៗនេះ ក្រុមហ៊ុនក៏បានដាក់លក់នូវ ទូរស័ព្ទស៊េរីថ្មីចុងក្រោយបង្អស់របស់ខ្លួន នោះគឺទូរស័ព្ទ iPhone 5s និង 5c ដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជន នៅទូទាំងពិភពលោក។

ដូចនេះថ្ងៃនេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្តទៅទស្សនាវីដេអូមួយ ដែលត្រូវបានគេបង្ហោះចូលទៅក្នុងគេហទំព័រ យូធូប កាលពីថ្មីៗកន្លងទៅនេះ ដោយវីដេអូនេះមានរយៈពេលជិត ៣នាទី បង្ហាញពីការសាកល្បងល្បឿននៃរាល់ផលិតផលទូរស័ព្ទ iPhone ស៊េរីទាំងអស់ខាងលើ។ លើសពីនេះទៅទៀត ការសាកល្បងនេះ គឺផ្តោតសំខាន់ទៅលើល្បឿននៃការបិទទូរស័ព្ទ ជាមួយនឹងល្បឿននៃការបើកទូរស័ព្ទ ព្រមទាំងល្បឿននៃការប្រើប្រាស់អ៊ីនធើណែត របស់ផលិតផលទាំងនេះផងដែរ។


ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ថា ទូរស័ព្ទស៊េរីណា មានល្បឿនលឿនជាងគេនោះ សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]