Hello Kitty ជាតុក្កតាស្រស់ស្អាតមួយបែប ដែលផលិតដោយក្រុមហ៊ុនរបស់ប្រទេសជប៉ុន Sanrio បានលេចរូបរាងដំបូងនៅឆ្នាំ ១៩៧៤ ដោយបានទាក់ទាញក្មេងៗកុមារ ជាពិសេសក្មេងស្រីជាច្រើន មកទល់ពេលបច្ចុប្បន្ននេះ។

ប៉ុន្តែស្រាប់តែថ្មីៗនេះ ក្រុមហ៊ុនផលិតស្រាបៀរមួយរបស់ប្រទេសតៃវ៉ាន់ បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្រុមហ៊ុននេះ បានសម្រេចចិត្តផលិតស្រាបៀរមួយប្រភេទ ដោយបានដាក់រូបសញ្ញា Hello Kitty គួរឲ្យចាប់អារម្មណ៍ ដែលសព្វថ្ងៃស្រាបៀរនេះ កំពុងចរាចរលក់នៅប្រទេសតៃវ៉ាន់ និងបាននាំចេញទៅកាន់ប្រទេសចិនផងដែរ។

យ៉ាងណាក្តី ស្រាបៀរ Hello Kitty នេះត្រូវបានផលិតឡើងក្នុងកម្រិតជាតិអាកុលពី ២.៣ ទៅ ២.៨ភាគរយប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យអតិថិជនងាយស្រួលពិសារ ជាពិសេសពិតជាស័ក្តសមជាមួយសុភាពនារី។ ក្នុងនោះ ស្រាបៀរនេះ មានរសជាតិផ្លែឈើខុសៗគ្នាចំនួនបី ដូចជា រសជាតិចេក រសជាតិក្រូចឆ្មារ និងរសជាតិផ្លែប៉ែសជាដើម។

ទោះជាយ៉ាងណាក៏ដោយ ក៏សាធារណៈជននៅមានក្តីបារម្ភថា ស្រាបៀរប្រភេទនេះ អាចនឹងទាក់ទាញអតិថិជនជាច្រើនឲ្យទទួលទាន ដោយកំនើននៃអតិថិជនជាយុវវ័យ អាចនឹងកើនឡើងយ៉ាងខ្លាំងផងដែរ។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះស្រាបៀរ Hello Kitty នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]