កាលពីថ្មីៗនេះ ស្ត្រីម្នាក់ដែលរស់នៅរដ្ឋ Jigawa ប្រទេសនីហ្សេរីយ៉ា បានធ្វើឲ្យកក្រើកសារព័ត៌មានក្នុងប្រទេសជាខ្លាំង ដោយរូបនាងបានផ្តល់កំនើតដល់ទារកម្នាក់ ដែលកើតមកអភ័ព្វមានរូបរាងពាក់កណ្តាលជាមនុស្ស និងពាក់កណ្តាលទៀតដូចសត្វចៀម គួរឲ្យចម្លែកកន្លងទៅនេះ។

បើតាមប្រភពសារព័ត៌មានក្នុងប្រទេសនីហ្សេរីយ៉ា បានឲ្យដឹងថា ទារកនេះកើតមកមានក្បាល និងសក់ដូចទារកដទៃទៀត ចម្លែកត្រង់គ្មានកឡើយ ព្រមទាំងមានជើងទាំងពីរដូចជាសត្វចៀមទៀតផង។ ក្នុងនោះ នេះជាកូនទី៤ហើយ ដែលស្ត្រីរូបនេះបានផ្តល់កំនើត ដោយកូនទាំង៤នាក់នេះ កើតមកសុទ្ធតែមិនមានលក្ខណៈគ្រប់គ្រាន់ដូចមនុស្សឡើយ។

បើតាមអ្នកនិយមលេងបណ្តាញអ៊ីនធើណែត បានបញ្ចេញមតិផ្ទាល់ខ្លួន ដោយខឹងសម្បារថា បើកើតកូនទាំងបួនសុទ្ធតែមិនមានលក្ខណៈគ្រប់គ្រាន់អ៊ីចឹង ចុះហេតុអ្វីស្ត្រីរូបនេះត្រដរចង់មានផ្ទៃពោះម្ល៉េះ? លើសពីនេះទៅទៀត មានប្រិយមិត្តខ្លះទៀត ក៏បានឆ្លើយតបថា ប្រហែលជាស្ត្រីម្នាក់នេះរួមភេទជាមួយសត្វហើយ បានកូនកើតមកដូចសត្វនោះ។

ទោះជាយ៉ាងណាក៏ដោយ បើតាមអ្នកវេជ្ជសាស្ត្របានសន្និដ្ឋានថា ប្រហែលជាស្ត្រីនេះប្រើប្រាស់ថ្នាំញៀន ក្នុងកំឡុងពេលកំពុងមានផ្ទៃពោះ រឺអំណះអំណាងមួយទៀត ប្រហែលជាកង្វះការមើលថែទាំ រឺអាក់ខានទៅពិនិត្យសុខភាព ពេលកំពុងមានផ្ទៃពោះក៏ថាបាន។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]