ប្តីប្រពន្ធមួយគូ បានធ្វើឲ្យភ្ញាក់ផ្អើលបណ្តាញ សារព័ត៌មានអន្តរជាតិជាច្រើន ដោយពួកគេទាំងពីរបានខិតខំសម្រកទម្ងន់ បូកសរុបចូលគ្នាបានប្រមាណ ២៣៦គីឡូក្រាម ក្នុងរយៈពេលតែ ១៩ខែប៉ុណ្ណោះ មិនគួរឲ្យជឿកន្លងទៅនេះ។

ក្នុងនោះ បុរសជាប្តីមានឈ្មោះ Justin មានទម្ងន់រហូតដល់ ជាង ២០០គីឡូក្រាម ខណៈស្ត្រីជាប្រពន្ធមានឈ្មោះ Lauren មានទម្ងន់ជាង ១៣៦គីឡូក្រាម។ យ៉ាងណាក្តី Lauren ដែលជាប្រពន្ធបានសម្រេចចិត្តសម្រកទម្ងន់ នៅដើមឆ្នាំ ២០១២ មិនថាលំបាកយ៉ាងណាទេ ត្រូវតែសម្រេច ដោយមានការចូលរួម និងលើកទឹកចិត្តពីសំណាក់ប្តីរបស់ខ្លួនផងដែរ។

ដោយកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការរក្សានូវតុល្យភាពចំណីអាហារ អ្នកទាំងពីរនាក់ប្តីប្រពន្ធបានសម្រេចនូវគោលដៅរបស់ខ្លួន ដោយទទួលបាននូវរូបរាងដ៏ស្អាតសង្ហា និងស្រស់សោភារៀងៗខ្លួន។ ទោះជាយ៉ាងណាក៏ដោយ នេះជារឿងដែលមិនគួរឲ្យជឿសោះ ដែលអ្នកទាំងពីរអាចសម្រកទម្ងន់សរុបទាំងពីរនាក់ បានដល់ទៅ ២៣៦គីឡូក្រាម ក្នុងរយៈពេលតែ ១ឆ្នាំកន្លះនេះ។


បើប្រិយមិត្តមានទម្ងន់ប្រហែលជា ១៥០គីឡូក្រាមចុះ តើប្រិយមិត្តអាចសម្រកមកនៅទម្ងន់ ប្រហែល ១០០គីឡូក្រាមក្នុងរយៈពេល ១ឆ្នាំកន្លះបានដែររឺទេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]