អ្វីដែលកាន់តែប្លែក សម្រាប់ការកំសាន្ដនៅក្នុងសួនសត្វនោះ គឺ ការលេងល្បែងទាញព្រ័ត្រ ជាមួយនឹងសត្វខ្លា។
តាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា សួនសត្វមួយកន្លែង ជ៊ាងស៊ី (Changsha Ecological Zoo) ក្នុងខេត្ដហ៊ុនណាន ប្រទេសចិន កំពុងតែក្លាយជាតំបន់ដ៏ទាក់ទាញ របស់ភ្ញៀវទេសចរ ក្រោយពីមានការបង្កើតល្បែង ដ៏គួរឲ្យទាក់ទាញ និងបានធ្វើការផ្សព្វផ្សាយ ក្នុងអ៊ិនធើណេតរួចមកនោះ។ ដោយនៅក្នុងនោះ ដើម្បីឲ្យសត្វខ្លាលេងជាមួយនឹង ភ្ញៀវនោះ គឺអ្នកគ្រប់គ្រងសួននេះ បានដាក់អន្ទាក់ដោយដាក់សាច់មាន់ នៅក្នុងបាវ ដើម្បីប្រទាញប្រទង់គ្នា។ តាមរបាយការណ៍ បានឲ្យដឹងថា ភ្ញៀវ ៧នាក់បានចាញ់ខ្លាចាស់អាយុ ៤ឆ្នាំ តាមរយៈការទាញនេះ ដោយក្នុងភ្ញៀវម្នាក់ ត្រូវចំណាយប្រាក់ ៤៥យ័ន ឬ ៧.៣៥ ដុល្លារ ដើម្បីលេងកំសាន្ដជាមួយនឹងខ្លា។
តើប្រិយមិត្ដចង់សាកល្បងដែរឬទេ?
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]