ខេត្ត​ស្ទឹងត្រែង​ ៖ ​កម្លាំង​កង​រាជ​អាវុធហត្ថ​​ខេត្ត​​បាន​ឃាត់​ខ្លួន​កម្ម​ករ​អណ្តូង​រ៉ែ​ ម្នាក់​តាម​បណ្តឹង​​របស់​ម្ចាស់​ក្រុម​ហ៊ុនពីបទ​លួច​កាត់​​ខ្សែ​ភ្លើង​​ដុត​ យក​​​​លួស​ស្ពាន់​​កាលពីរសៀល​ថ្ងៃ​ទី​២៦ មេសា ២០១២ ហើយ​​ត្រូវ​សមត្ថ​កិច្ច​កសាង​សំណុំរឿង រួម​ទាំង​​វត្ថុ​តាង​បញ្ជូន​ទៅតុលា​​ការ​កាលពី​រសៀល​ថ្ងៃទី​២៧ មេសា ២០១២ ។

​ជនសង្ស័យ​​ឈ្មោះ​ម៉ៃ ​សីហា ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​ជា​កម្ម​ករ​​អណ្តូង​រ៉ែ មាន​ទី​លំនៅភូមិ​កាំង​មេម៉ាយ សង្កាត់​​ព្រះ​បាទ​ក្រុង​ស្ទឹង​ត្រែង បាន​ឆ្លើយសារ​ភាព​ចំពោះ​មុខ​សមត្ថ​កិច្ច​ថា ខ្លួន​ពិត​ជា​បាន​លួចខ្សែ​ភ្លើង​របស់​ក្រុម​ហ៊ុន​ប្រាកដ​​មែន ​ដោយ​យក​កាំបិត​ប័ុង​តោ​​ធ្វើ​សកម្ម​ភាព​លួច​កាត់​ខ្សែភ្លើង​ក្នុង​ក្រុម​ ហ៊ុន​ នា​ពេល​យប់​​ ខណៈ​​សន្តិ​សុខ​ក្រុម​ហ៊ុន​​កំពុង​​លង់​លក់​​ក្នុង​ដំណេក។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ