អ្នកគាំទ្ររបស់អ្នកនាង Jessie J ម្នាក់បានបាត់បង់ស្មារតី រកនិយាយអ្វីមិនរួច បន្ទាប់ពីបើកទ្វាបន្ទប់របស់ខ្លួន ឃើញ Jessie J កំពុងតែឈរច្រៀងចម្រៀង ចំពីមុខរបស់នាង។

កញ្ញា Tamires de Almeida គឺជាសិស្សអាយុ ១៨ឆ្នាំ ដែលរស់នៅជាមួយឪពុកម្ដាយ និងប្អូនស្រីរបស់នាងនៅរដ្ឋ Rio de Janeiro ប្រទេសប្រេស៊ីល។ ក្រោយពីនាងបានជួបជាមួយនឹង តារាចម្រៀងជាទីស្រលាញ់របស់នាងផ្ទាល់ នាងបានស្រក់ទឹកភ្នែក លុតជង្គង់នៅនឹងឥដ្ឋ និយាយស្ដីលែងចេញ។ នាងបានរត់ទៅអោប Jessie J ចំនួន៣ដងដោយសេចក្ដីស្រលាញ់ អស់ពីបេះដូងរបស់នាង។ នៅក្នុងបន្ទប់របស់នាង បានបំពាក់នូវកាមេរ៉ាសំងាត់ចំនួន៨ ដើម្បីថតយករាល់សកម្មភាពរបស់នាង។

មុននឹងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្មេងស្រីម្នាក់នេះ Jessie J បានឡើងឆាកតន្ត្រី ដែលមានអ្នកគាំទ្រជាង ៨៥,០០០នាក់ កាលពីយប់ទី៣របស់នាង ក្នុងកម្មវិធី Rock in Rio ២០១៣។ នេះគឺជាលើកទីមួយហើយ ដែលអ្នកនាង Jessie J មកសម្ដែងនៅឯប្រទេសប្រេស៊ីល ហើយការប្រគំតន្ត្រីនឹងចាក់ផ្សាយ នៅឯប្រទេសអង់គ្លេសនៅថ្ងៃសៅរិ៍ខាងមុខនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការធ្វើឲ្យភ្ញាក់ផ្អើលបែបនេះ? បើលោកអ្នកបានជួបនឹងតារាចម្រៀង ដ៏ពេញចិត្តរបស់អ្នក នៅក្នុងបន្ទាប់របស់អ្នក តើមានអារម្មណ៍បែបណា? សូមទស្សនាវីដេអូខាងក្រោម៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]