សំណួរមួយនេះ ពិតជាមិនគួរអោយជឿទេ ដែលផ្លែប៉ោមតែមួយដើម តែអាចមានផ្លែពូជខុសៗគ្នា ដល់ទៅ ២៥០ប្រភេទ ព្រោះថា ការបង្កាត់ និង ផ្សាំ មានរយៈពេលយូរ និង ពិបាកមើលថែ ថែមទៀតផង។

តែអ្វីៗទាំងអស់ ត្រូវបានសំរេច និងធ្វើបានដោយ បុរសជនជាតិអង់គ្លេសម្នាក់ ដែលមានឈ្មោះថា Paul Barnett ដែលគាត់គឺជា ម្ចាស់ចំការដើមប៉ោមដែលមានពូជខុសៗគ្នានេះឯង។ ចំការរបស់គាត់ មានទីតាំងស្ថិតនៅChidham នៅក្នុងតំបន់ West Sussex ភាគខាងត្បូងប្រទេសអង់គ្លេស។

គាត់បានប្រើរយៈពេល ជាង២៤ឆ្នាំ ក្នុងការផ្សាំ និង បង្កាត់ពូជ ផ្លែប៉ោមជាច្រើន ទៅលើដើមប៉ោមតែមួយ។ នៅលើដើមប៉ោមមួយដើមនោះ មានពូជផ្លែប៉ោមកំរ ជាច្រើនប្រភេទ ដែលមានរសជាតិខុសៗគ្នា ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គាត់បានយកក្រដាស សរសេរ ពូជប៉ោមទាំងនោះ ហើយព្យួរទៅតាម ចង្កោមផ្លែនីមួយៗ។

តើលោកអ្នកយល់ថា ការធ្វើបែបនេះ ពិតជាមានគំនិតច្នៃប្រឌិតណាស់មែនទេ?







ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]