ភ្នំពេញៈ សេចក្តីផ្តើមក្នុងរឿងស្នេហា ធ្វើឲ្យមនុស្សគ្រប់រូប មានសុភមង្គល មានភាពកក់ក្តៅស្រឡាញ់គ្នា ដោយភាពផ្អែមល្ហែម តែ នៅទីបញ្ចប់ រឿងស្នេហាធ្លាប់តែផ្អែម ប្រៀបដូចទឹកឃ្មុំ តែងតែដើរដល់ផ្លូវបំបែក ដោយភាពល្វីងជូរចត់ បញ្ចប់ជាធម្មតាគ្មាន មនុស្សម្នាក់ណា គេចផុតនោះទេ ។ សូម្បីតែស្រីស្អាតមុខមូល កញ្ញា សួស វីហ្សា បានសម្រេច ចិត្តសុំអតីតសង្សារបែក ព្រោះតែទ្រាំការឈឺចាប់មិនបាន និងសុខចិត្ត បើកផ្លូវឲ្យគេមាន សិទ្ធិទៅថែអ្នកផ្សេង ។

នៅក្នុងបទចម្រៀង “មនុស្សស្រីម្នាក់នេះមិនទន់ជ្រាយ ” របស់ កញ្ញា សួស វីហ្សា វ៉ុល១៣៨ របស់ផលិតកម្ម រស្មីហង្សមាស បានស្តែងឲ្យឃើញ ថាស្រីស្រស់មុខមូលរូបនេះ បានសម្រេចចិត្តបង្កាត់ភ្លើងស្នេហ៍ ជាមួយ បុរសម្នាក់វ័យស្របាលគ្នា។ ប៉ុន្តែទំនាក់ទំនងស្នេហានោះ មិនបាននៅស្ថិតស្ថេរស្រឡាញ់គ្នាយូរនោះទេ ដោយសារតែបុរសម្នាក់ នោះ បែកចិត្តទៅ មានស្នេហាមួយ មនុស្សស្រីម្នាក់ផ្សេងទៀត ក្បត់ចិត្តនាង ។

បើទោះបីជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញា សួស វីហ្សា ជួបប្រុសក្បត់ចិត្ត លួចមានទំនាក់ទំនងស្នេហា ជាមួយនារី ដទៃ ទាំងនាងកំពុង តែមានចិត្តស្រឡាញ់ យ៉ាងណាក៏ដោយ ក៏នាងបានបង្ហាញពី ការតាំងចិត្តជំនះ ការឈឺចាប់សុខចិត្ត សុំបែកចែកផ្លូវ ជាមួយបុរសម្នាក់នោះ ទាំងការឈឺចាប់ ដោយ សុខចិត្តខ្មាំមាត់សង្កត់ចិត្ត សម្រក់ទឹកភ្នែកដើរចេញ ទាំងបេះដូងនៅ ស្រឡាញ់គេស្ទើរលេប ។

ចង់ដឹងថា នៅក្នុងអត្ថន័យបទចម្រៀង “មនុស្សស្រីម្នាក់នេះមិនទន់ជ្រាយ” ស្តែងឲ្យឃើញពីអត្ថន័យ ជាក់ស្តែងជីវិតឈឺចាប់ ក្រោយបែកស្នេហា របស់ កញ្ញា សួស វីហ្សា ដល់កម្រិតណា និងធ្វើឲ្យនាងឈឺចា ប់បែបណានោះ សូមទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ។ តាមរយៈបទ ចម្រៀងមួយបទនេះ ក៏បានបង្រៀនឲ្យ មនុស្សស្រីដទៃ ដែលដើរដល់ផ្លូវ បំបែបនៃស្នេហ៍ មានភាពក្លាហាន រឹងមាំកុំទន់ជ្រាយ ឲ្យសោះក្នុងរឿងស្នេហា ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា