ភ្នំពេញៈយោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅរាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២ ថា យុវជនកម្ពុជា ប្រមាណជាង១ពាន់នាក់ បាននាំគ្នារាំលេងកម្សាន្ដ តាមចង្វាក់ “ម៉ាឌីហ្សុន“ ដើម្បីកត់ត្រាចូលក្នុងកំណត់ត្រា ពិភពលោក ។

អ្នករៀបចំកម្មវិធីបានលើកឡើងថា មានយុវជនកម្ពុជាជាង១ពាន់នាក់ បានមកចូលរួមរាំលេងកម្សាន្ដតាមចង្វាក់ “ម៉ាឌីហ្សុន” ដើម្បីបំបែកឯកត្ដកម្ម ក្នុងកំណត់ត្រាពិភពលោក ។

នៅទល់មុខវត្ដបុទុមវត្ដី ក្នុងរាជធានីភ្នំពេញ គេឃើញក្រុមយុវជនជាច្រើន បាននាំគ្នារាំលេងកម្សាន្ដតាមចង្វាក់ ម៉ាឌីហ្សុន ដែលមានរយៈពេលប្រមាណ៥នាទី ។

នាយកកម្មវិធី “BBC Media Action “ ដែលជាអ្នករៀបំកម្មវិធីនេះ បានប្រាប់ថា ម៉ាឌីហ្សុន ត្រូវបានគេកត់ត្រាចូលក្នុងសៀវភៅ ហ្គីនណេសប៊ុក កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១១ ដោយមានអ្នកចូលរួមរាំពីបណ្ដាអ្នករាំ ៤៥៩នាក់ ដែលរៀបចំឡើងនៅក្នុងប្រទេសបារាំង ។

លោកបានប្រាប់ដល់ទីភ្នាក់ងារ ស៊ិនហួថា “នាពេលឥឡូវនេះ យើងព្យាយាមដើម្បីបំបែកឯកត្ដកម្មនៅក្នុងកំណត់ត្រា ” ។ លោកបានបន្ដថា “យើងនឹងផ្ញើឯកសារ និងវីដេអូអំពីការរាំលេងនេះ ទៅកាន់ការិយាល័យកំណត់ត្រាពិភពលោក សម្រាប់ផ្ដល់ការវិនិច្ឆ័យ” ៕

ប្រែសម្រួលៈ សុបញ្ញវ័ន្ដ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]