អ្វីដែលប្រិយមិត្តចូលចិត្តក្រុមនារី Girls’ Generation ជាពិសេសអ្នកដែលគាំទ្រកញ្ញា Seohyun បានទន្ទឹមរងចាំនោះ បានមកដល់ហើយ ដោយកញ្ញាដែលជាសមាជិករបស់ ក្រុមនារីដ៏ល្បីរបស់កូរ៉េខាងត្បូងនេះ បានចូលរួមសម្តែងក្នុងខ្សែភាពយន្តមួយខ្សែ ដែលមានចំណងជើងថា “Passionate Love” ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ SBS របស់កូរ៉េខាងត្បូង ជារៀងរាល់ចុងសប្តាហ៍។

នេះជាលើកទីមួយហើយ ដែលកញ្ញា Seohyun បានចូលរួមសម្តែងក្នុងខ្សែភាពយន្តដំបូង ក្នុងឆាកជីវិតរបស់នាង ដោយត្រូវសម្តែងជាតួអង្គមានឈ្មោះ Han Yoo Rim ដែលជាកូនស្រីសុភាពរាបសារ និងស្តាប់ដំបូន្មានរបស់ឳពុកម្តាយជានិច្ច។ ទោះបីជានេះជាលើកដំបូងរបស់នាង និងមានកំហុសបន្តិចបន្តួចក៏ដោយ ក៏កញ្ញា Seohyun បានព្យាយាម និងខិតខំប្រឹងប្រែងជាច្រើន រហូតទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជនយ៉ាងច្រើន ដោយពួកគេលាន់មាត់គ្រប់ៗថា នាងពិតជាស័ក្តសមសម្តែងជាតួអង្គស្រី ដែលមានចរិតស្លូតត្រង់ និងសុភាពរាបសារពិតមែន!







ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ៖ Trailer – Passionate Love

 

វីដេអូ៖ ឈុតឆាកខ្លះៗ របស់កញ្ញា Seohyun

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការសម្តែងរបស់កញ្ញា Seohyun ក្នុងរឿង Passionate Love នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]