ក្រោយពីបាត់មុខក្នុងការចេញបទចម្រៀងរបស់ខ្លួនឯងយូរ ឥឡូវតារាចម្រៀង Noly Time ទីបំផុតបានចេញបទចម្រៀងថ្មីរបស់ខ្លួនហើយ ដែលនេះជាស្នាដៃនិពន្ធ និងតែងទំនុកច្រៀងដោយខ្លួនឯងផ្ទាល់ ស្តាប់ទៅរណ្តំចិត្ត គួរឲ្យស្ញើចសរសើរបំផុត។

ជាមួយនឹងរូបសម្បត្តិ និងទឹកដមសម្លេងដ៏ពិរោះ តារាចម្រៀងស្រស់សង្ហារ Noly Time បានឆក់យកបេះដូងរបស់ស្រទាប់យុវវ័យជាច្រើន តាមរយៈបទចម្រៀងថ្មី ដែលមានចំណងជើងថា “កើតមកដើម្បីតែលួងគេ” កន្លងទៅនេះ។ ក្នុងនោះ ជាមួយនឹងអត្ថន័យរបស់បទចម្រៀងនេះ បានរៀបរាប់ពីទុក្ខកំសត់របស់បុរស ដែលកើតមករមែងតែងតែលួងភាគីស្ត្រីជានិច្ច ទោះបីជាគេនោះត្រូវ រឺ ខុសក៏ដោយ ប៉ុន្តែនៅទីបញ្ចប់ ចំណងស្នេហ៍រវាងអ្នកទាំងពីរ ក៏ត្រូវបញ្ចប់ យ៉ាងអាលោះអាល័យផងដែរ។


ដូចនេះ បើប្រិយមិត្តចង់ដឹងថា អត្ថន័យនៃបទចម្រៀងពិរោះយ៉ាងណា សូមស្តាប់វីដេអូចម្រៀងខាងក្រោម៖

វីដេអូ៖ Noly Rcords - កើតមកដើម្បីតែលួងគេ

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបទចម្រៀងស្នាដៃផ្ទាល់មួយបទនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]