រាជធានីភ្នំពេញ ៖ ​ម៉ូតូឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ជិះគ្នា​២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ ​គេចពី​រថយន្ត​ហាយ​ឡិន​ឌ័រ​ទៅ​ដួល​គង​លើ​ខឿន​រង្វង់​មូល​វិមាន​ឯក​រាជ្យ​ តែសំណាង​ល្អ​មិន​មាន​អ្នក​រង​របួស ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​ ២៩ មេសា ស្ថិត​ក្នុងសង្កាត់​​ចតុ​មុខ ខណ្ឌ​ដូន​ពេញ ។

​ប្រភពព័ត៌​មាន​​ពី​អ្នក​បើក​បរ​ម៉ូតូ​សូម​មិន​បញ្ចេញ ​ឈ្មោះ​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​គេ​ជិះ​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ​គ្នា​២​នាក់ ​ដើរ​កម្សាន្ត​តាម​មាត់​ទន្លេ​ តាម​មហាវិថី​ព្រះ​នរោត្តម​​ ពីជើង​ទៅ​ត្បូង ព័ទ្ធ​រង្វង់​មូល​វិមាន​ឯក​រាជ្យ​ឆ្ពោះ​ទៅ​មហា​វិថីព្រះ​សុរាមិត្រ ​ស្រាប់តែមាន​រថយន្ត​ហាយឡិនឌ័រ​មួយ​គ្រឿង​បើក​មកដល់​ ខណៈ​នោះ​រូប​គេ​ក៏​គេច​​ពី​រថយន្ត​​បណ្តាល​​ជ្រុលចង្កូត​ទៅ​ដួល​គ​ង​លើ​ខឿន​ ​រង្វង់​មូល​វិមាន​ឯក​រាជ្យ​​តែ​ម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]