យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ទូរស័ព្ទដៃស្មានហ្វូនដ៏ទំនើប និងចុងក្រោយបង្អស់ របស់ក្រុមហ៊ុន Apple គឺ iPhone5S ត្រូវបានលក់ក្នុងតម្លៃ មួយទ្វេជាពីរ នៅតាមបណ្តាហាងមួយចំនួន នៅក្នុងប្រទេសចិន។

គួររំលឹកផងដែរថា ក្រុមហ៊ុម Apple បានចាប់ផ្តើមដាក់លក់ ទូរស័ព្ទដៃ iPhone5S នៅក្នុងប្រទេសចំនួន ៩ មានដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា ចិន បារាំង អាឡឺម៉ង់ ជប៉ុន សឹង្ហបុរី និងអង់គ្លេស កាលពីថ្ងៃសុក្រ ទី២០ ខែកញ្ញាកន្លងទៅនេះ ដែលវាមានចំនួន ៣ពណ៌ គឺ ពណ៌ស ខ្មៅ និងមាស។

ជាមួយគ្នានេះដែរ មានមនុស្សជាច្រើននៅក្នុងប្រទេសចិន ដែលនិយមប្រើប្រាស់ទូរស័ព្ទ iPhone នេះ បានស្រវាទិញតែទូរស័ព្ទ iPhone5S ពណ៌ទឹកមាសតែប៉ុណ្ណោះ ព្រោះពណ៌ទឹកមាសនេះ តំណាងឲ្យទ្រព្យសម្បត្តិ និងសំណាងល្អ។

យ៉ាងណាមិញ ដោយសារតែតំរូវការនៃទូរស័ព្ទ iPhone5S ពណ៌ទឹកមាសច្រើន ធ្វើឲ្យបណ្តាហាងលក់ទូរស័ព្ទ iPhone5S មួយចំនួន នៅក្នុងប្រទេសចិន បានឡើងថ្លៃ ដោយលក់ក្នុងតម្លៃមួយទ្វេជាពីរតែម្តង៕







ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]