ខេត្ត​បាត់ដំបង ៖ ​ សមត្ថ​កិច្ច​ជំនាញ​​បាន​បញ្ជូន​បុរស​ម្នាក់​​​​ទៅ​កាន់​តុលាការកាលពីថ្ងៃទី​ ២៩ មេសា  ដែល​បាន​សង្ស័យថា ​​បុរស​នេះ ​មាន​​ជាប់ពាក់ព័ន្ធ​​​ក្នុង​សំណុំរឿង​​​​ចាប់នារីគ​ម្នាក់ រំលោភ​​​ជា​បន្តបន្ទាប់​​ ដែល​លើក​ចុង​ក្រោយ​​​កាលពីរសៀល​ថ្ងៃទី​២៣ មេសា ​​​​​ខណៈ​ដែល​នាង​​​ទៅបេះ​​ព្រីងនៅឯ​ស្រែ ស្ថិតក្នុងភូមិ​ភ្នំសំពៅលិច ឃុំ​ភ្នំសំពៅ ​​ស្រុកបាណន់ ។

​​មន្ត្រីនគរបាល​​ស្រុកបាណន់​បាន​និយាយឮថា ​ជន​សង្ស័យ​​នោះ​ឈ្មោះ​ស៊ិន ហឿន អាយុ​៤៥​ឆ្នាំ ​​​រីឯ​នារី​​​រងគ្រោះ​ដែល​​ជា​មនុស្ស​​​​គ​ឈ្មោះ​​ស ឡ អាយុ​២៧​ឆ្នាំ ពួកគេ​​រស់​នៅក្នុងភូមិ-ឃុំ​កើត​​ហេតុ​​​​ខាង​លើ ។ មន្ត្រី​ដដែល​​បានបន្តថា ​តាម​បណ្តឹង​​​​របស់ម្តាយ​នារី​រងគ្រោះ​បាន​និយាយថា ​​​​​តាមការ​សួរនាំ​​​កូនស្រី​ ជននេះបានចាប់កូន​​​គាត់​​រំលោភ​សេពសន្ថវៈ២​លើក​ ដែលលើកទី១ កាល​ពីដើម​ខែមីនាកន្លងទៅ ​​នៅពេល​នាង​​​ទៅមើល​​ស្រែប្រាំង ។ ​លុះ​លើកទី២ ​​​កាលពីថ្ងៃទី​២៣ មេសា ​​ពេលដែល​​​​នាង​​ទៅបេះ​ព្រីង​នៅវាលស្រែ​ក្រោយភូមិ​​ម្នាក់ឯង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]