បន្ទាប់ពីការទន្ទឹមរង់ចាំ អស់រយៈពេលដ៏យូររួចមក ឥឡូវនេះ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ English Premier League បានឈានចូលមកដល់សប្តាហ៍ទី ៦ហើយ ដោយមានការប្រកួតសរុប ៧ ប្រកួតនៅរាត្រីយប់ថ្ងៃសៅរ៍ ទី ២៨ ខែកញ្ញា ឆ្នាំ ២០១៣នេះ។

ក្នុងការប្រកួតទាំងនេះ មានការប្រកួតមួយគូ ដែលគួរឲ្យជក់ចិត្តដិតអារម្មណ៍នោះគឺ ក្រុមតោខៀវ Chelsea ត្រូវធ្វើដំណើរទៅកាន់កីឡាដ្ឋាន White Hart Lane របស់ក្រុមមាន់គក Tottenham Hotspur។ ក្រោមការដឹកនាំរបស់គ្រូបង្វឹក AVB ក្រុមមាន់គក Tottenham Hotspur កំពុងឈរនៅលំដាប់ថ្នាក់លេខ ២ ក្នុងតារាង EPL ដោយឈ្នះចំនួន ៤ដង មិនដែលស្មើ និងចាញ់ ១ដង ដែលការប្រកួតចុងក្រោយនេះ គឺយកឈ្នះ Aston Villa ៤ទល់នឹង០ ក្រៅទឹកដី ក្នុងក្របខ័ណ្ឌ Capital One Cup ជុំទី៣។ ចំណែកឯក្រុមតោខៀវ Chelsea របស់គ្រូបង្វឹក លោក Jose Mourihno វិញកំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ តាមពីក្រោយ Spur ចំនួនពីរពិន្ទុ ដោយការប្រកួតកន្លងមក ឈ្នះ ៣ ស្មើ១ និងចាញ់១ ដែលការប្រកួតចុងក្រោយនេះគឺឈ្នះក្រុម Swindon Town ដោយលទ្ធផល ២ទល់នឹង០ ក្រៅទឹកដី។ ក្នុងជំនួបគ្នាទាំង ៥ប្រកួតកន្លងមក របស់ក្រុមទាំងពីរនេះគឺ ក្រុម Tottenham Hotspur មិនដែលយកឈ្នះ Chelsea សោះឡើយ ដោយ ៣ប្រកួតស្មើ ឯ ២ប្រកួតទៀតគឺ Chelsea យកឈ្នះទាំងពីរ។


ងាកទៅក្រុមមេឃខៀវ Manchester CITY ក្រុមបិសាចក្រហម Manchester United និងក្រុមកាំភ្លើងធំ Arsenal បានសម្លឹងឃើញ ៣ពិន្ទុរបស់ខ្លួនរួចជាស្រេច ដោយសារតែការប្រកួតកន្លងទៅនោះ គឺក្រុមទាំងបីនេះ សុទ្ធតែបានយកឈ្នះគូប្រកួតរៀងៗខ្លួន ហើយក្រុមនីមួយៗ មានសង្ឃឹមយ៉ាងមុតមាំថា នឹងឈ្នះការប្រកួតនាយប់នេះ។

ចំណែកឯគូដទៃទៀតមានដូចជា ក្រុម Fulham ត្រូវស្វាគមន៍ ក្រុម Cardiff ហើយ ក្រុមខ្លារខិន Hull ប៉ះជាមួយ West Ham ខណៈ Southampton ទទួលភ្ញៀវ Crystal Palace។

តារាងការប្រកួតរាត្រីយប់ថ្ងៃសៅរ៍នេះ


តារាងចំណាត់ថ្នាក់


តើប្រិយមិត្តយល់ថា ក្រុមណាខ្លះនឹងឈ្នះការប្រកួតយប់នេះ? កុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតគ្រប់ៗគ្នា។

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]