រាជធានីភ្នំពេញ ៖ ​នារី​វ័យ​ក្មេង​សាច់​.ស​ខ្ចី​ម្នាក់​ត្រូវ​មិត្ត​ភក្តិ​បី​រត់​​​​សំដៅឱ្យ​ គ្រូពេទ្យ​​ជួយ ដោយអះអាងថា នាង​គាំង​បេះដូង​សន្លប់​ដោយ​សារ​តែ​ផឹក​ស្រា​ច្រើន​ពេក។ ​ហេតុ​ការណ៍​​​​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​១​និង​៥០​នាទី​​រំលង​អធ្រាត្រ​​ ឈាន​​ចូល​ថ្ងៃ​ទី​២៧ មេសា នៅ​ក្នុង​ហាង​​​ខារ៉ាអូខេ​ញ៉ូវ​ស្តារ​ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​ផ្សារ​ហេង​ លី តាម​ផ្លូវ​លេខ​២៧១ ​ស្ថិត​ក្នុង​ភូមិ​​បឹង​ឈូក ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

​នារី​រង​គ្រោះ​ឈ្មោះ​​ជាតា ហៅអាជីង ​មាន​អាយុ​២០​ឆ្នាំ ​ជា​បុគ្គ​លិក​ខារ៉ាអូខេ​ញ៉ូវ​ស្តារ ។ បើ​តាម​មិត្តភក្តិ​​ដែលជូន​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ​បាន​បង្ហើប​ឱ្យ​ដឹង​​ទាំង​​លាក់​លៀម​ថា នារីរង​គ្រោះ​មុន​ម៉ោង​ចូល​ធ្វើ​​ការ​បាន​អង្គុយ​យំ ដោយ​សារ​តែ​​ឈ្លោះ​ប្រកែក​​គ្នា​ជា​មួយ​សង្សារ​របស់​នាង តែ​មិត្តភក្តិ​​នោះ មិន​បាន​បញ្ជាក់​ប្រាប់​ថា ​ឈ្លោះ​រឿង​អី​ទេ។ ​បន្ទាប់​ពី​អង្គុយ​យំ​​អស់​ចិត្ត​ហើយ​នាង​បាន​ចូល​ទៅ​អង្គុយ​ផឹក​​ជា​មួយ​ ភ្ញៀវ​​ដោយ​ផឹកមួយ​កែវ​ថែម​មួយ​​កែវ​ទៀត​​អស់​ជា​ច្រើន​កែវ រហូត​ថប់​ដង្ហើម​ស្ទះ​​បេះដូង​សន្លប់​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]