រាជធានីភ្នំពេញ ៖ ​ម៉ូតូគុប​ជ្រុងសេ​៩០ ពណ៌ ទឹក​ប៊ិច ​បើក​ឆ្លង​ផ្លូវបាន​បុក​ម៉ូតូ​ស្មាស់​​ពណ៌ខ្មៅ ​បណ្តាល​ឱ្យ​អ្នក​​បើក​បរ​ម៉ូតូស្មាស់​​រយះ​បបូរ​មាត់ អ្នក​ជិះ​​ពី​ក្រោយ​​រលាត់​ដៃ​​ជើង ។ ​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​៨​និង​​១៥​នាទី​​ យប់​ថ្ងៃ​ទី​​២៨ មេសា នៅ​ចំណុច​​​ផ្លូវ​លេខ​២៨៩​កែង​ផ្លូវ​លេខ​៦១៤ ស្ថិត​ក្នុង​សង្កាត់​​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ។

​ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​ម៉ូតូគុប​ជ្រុង​សេ៩០ ​ពណ៌​ទឹក​ប៊ិច ​បើកបរ​តាម​ផ្លូវ​លេខ​៦១៤ ​ពី​លិច​ទៅ​កើត​ ដោយ​បើក​ឆ្លង​កាត់​ផ្លូវ​លេខ​២៨៩ ចំណែក​ម៉ូតូ​ស្មាស់ ពណ៌ខ្មៅ ជិះគ្នា​២​នាក់ បើក​តាម​ផ្លូវ​លេខ​២៨៩ ពីជើង​ទៅត្បូង ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​​កើត​ហេតុ​ម៉ូតូ​​​គុប​ជ្រុង​បើក​ឆ្លង​កាត់​​​ផ្លូវ​មិន​ បាន​មើល​​បណ្តាល​ឱ្យ​បុក​គ្នា​ផាំង​​តែ​ម្តង ។ ម៉ូតូស្មាស់​​ដួល​រង​របួស​ ចំណែក​​ម៉ូតូគុប​ជ្រុង​​មិន​មាន​រង​របួស​​អ្វី​ទេ ​និង​ត្រូវ​សង​គេ​ចំនួន​១០០​ដុល្លារ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]