កាលពីថ្មីៗនេះ អ្នកវិទ្យាសាស្ត្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីប្រទះឃើញថ្នាំញៀនម៉្យាង ដែលស៊ីកោសិកាសាច់ បណ្តាលឲ្យស្បែករបស់មនុស្សរលួយ គួរឲ្យញញើត កន្លងទៅនេះ។

បើតាមការស្រាវជ្រាវជំហានដំបូង ថ្នាំញៀននេះមានឈ្មោះថា Krokodil ដែលស្រដៀងនឹងប្រភេទថ្នាំញៀនហេរ៉ូអ៊ីន ដែលកំពុងតែចរាចរណ៍យ៉ាងពេញទំហឹង នៅប្រទេសរុស្សី នាពេលបច្ចុប្បន្ននេះ។ អ្នកជួញដូរថ្នាំញៀន ប្រើប្រាស់ថ្នាំញៀននេះ ដោយចម្រោះជាមួយសារជាតិអ៊ីដ្រូកាបូន បន្ទាប់មកដាំឲ្យពុះ នៅមុនពេលចាក់បញ្ចូលតាមសារ៉ាំង ចូលទៅក្នុងសរសៃឈាម។

គួរបញ្ជាក់ផងដែរថា ប្រភេទថ្នាំញៀននេះ កំពុងត្រូវបានហាមឃាត់ជាខ្លាំង នៅតាមបណ្តាប្រទេសនានា ជុំវិញពិភពលោក ដែលអ្នកប្រើប្រាស់ថ្នាំញៀន Krokodil នេះអាចមានជីវិតរស់នៅតែ ២ ទៅ ៣ឆ្នាំ តែប៉ុណ្ណោះ។






បើចង់ដឹងច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

បើដឹងថាថ្នាំញៀនប្រភេទនេះ ធ្វើឲ្យស្បែករលួយដល់ម្លឹង ចុះហេតុអ្វីមនុស្សនៅតែបន្តប្រើប្រាស់វា?

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]