ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងរួចមកហើយ នូវការរត់ពន្ធ iPhone 4 និង iPhone 4sនៅប្រទេសចិន ដែលកាលនោះគេបានដាក់ iPhone នៅក្នុងដបស្រាប៉ុន្តែត្រូវបាន ប៉ូលិសស៊ើបអង្កេតដឹង ហើយបានឃាត់ជាប់ ដែលមានចំនងជើងថា "ប្រើប្រាស់ដបស្រាលាក់ iPhone រាប់រយគ្រឿង"

ឥឡូវនេះមានករណីថ្មីមួយទៀតនៅប្រទេស ចិន ដដែលនោះ ដែល មានក្មេងស្រីសិស្សសាលាអាយុ ១២ ឆ្នាំម្នាក់ត្រូវបានប៉ូលិស ឆែកឆេររកឃើញ មាន iPhone 4s ចំនួន ៣០ គ្រឿងហើយអ្វីដែលហួសចិត្តទៀតនោះនាង បាននិយាយថា ម្តាយរបស់នាងបានអោយនាង ធ្វើរឿងបែបនេះ។ បន្ទាប់ពីម្តាយរបស់នាង បានទទួលដំណឹងពីកូនស្រីហើយ ក៏បានមកប៉ុស្តិប៉ូលិសភ្លាម ហើយគាត់បានរៀបរាប់ពីមូលហេតុដែល គាត់អោយកូនស្រីដ៏ក្មេងខ្ចីរបស់ គាត់មករត់ពន្ធ iPhone 4s ថា ប៉ុន្មានថ្ងៃមុន គាត់បានជួបបុរសម្នាក់ ហើយបុរសម្នាក់នោះបានប្រាប់គាត់ថា បើសិនជាគាត់ចង់បានលុយ ច្រើនហើយស្រួលទៀតនោះ គាត់គ្រាន់តែជួយរត់ពន្ធ iPhone 4s អោយពួកគេទៅបានហើយ ចំពោះកំរៃវិញគឺ បាន ២០ ដុល្លាហុងកុង ដែលមានតំលៃស្មើរនឹង ២.៥៧ ដុល្លាអាមេរិច ក្នុងមួយគ្រឿង។ គាត់លឺដូច្នេះក៏បាន សម្រេចចិត្តអោយកូនស្រីរបស់គាត់ ធ្វើការរត់ពន្ធតែម្តង ដោយសារតែភាពក្រីក្រ។ គួរបញ្ជាក់ផងដែរថា ការរត់ពន្ធ iPhone 4 និង​ iPhone 4s នេះត្រូវបានក្លាយជា បញ្ហាដ៏ធំមួយដែលមិនទាន់មានដំណោះស្រាយបាន នៅឡើយទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]